Tuesday, December 30, 2008

សារះសំខាន់នៃសុខភាព



យើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ និងឮពាក្យ សុខភាព ហើយខ្លួនប្រាណ និងជីវិតរស់នៅរបស់យើងផ្ទាល់ ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរ ។ អ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាព រីឯអ្នកខ្លះទៀតមិនខ្វល់ខ្វាយនឹងសុខភាពឡើយ ។ កាលពីមុន សុខភាព ត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយ និងផ្លូវចិត្ត តាមបែបបទមាត្រដ្ឋានមួយ ។ មានសុខភាព គប្បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ដូចជាទម្ងន់ លទ្ធភាពសម្លឹងមើលឃើញ លទ្ធភាពស្ដាប់ ស្ថានភាពដកដង្ហើមជាដើម ។ នៅឆ្នាំ១៩៤៦ អង្គការសុខភាពពិភពលោក បានដាក់បញ្ចូលកម្រិតសង្គម ដោយឲ្យនិយមន័យថា សុខភាព គឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសុខុមាលភាព សង្គមពោល សុខភាពមិនត្រឹមតែភាពគ្មានជម្ងឺ ឬពិការភាពប៉ុណ្ណោះទេ ។
បន្ទាប់មកការវិវឌ្ឍន៍នៃសុខភាព បានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាព ដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការ និងរឿងរ៉ាវបុគ្គល ។ នៅចុងទសវត្សរ៍ទី២០នេះ សុខភាព បានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួន ។ ដោយឡែក មជ្ឈមណ្ឌលអប់រំសុខភាពនៅប្រទេសបារាំងបានឲ្យនិយមន័យថា សុខភាព គឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំ ជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គម ដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធ នឹងសុខភាព ជាអាទិ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ ។
បន្ទាប់ពីបានឆ្លងកាត់ សង្រ្គាមអស់រយៈ ពេលជាង ពីរទសវត្សរ៍ កន្លងមក ប្រទេសកម្ពុជាយើង បានទទួលការ បាត់
បង់យ៉ាងធំធេងដែលមិនអាចពណ៍នាបានឡើយក្រោយពីស្តារ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសង្គម រួចមកប្រទេសកម្ពុជា បានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងខ្លាំង ។ ប៉ុន្តែការរស់នៅដោយឆ្លងកាត់វិបត្តិផ្សេងៗ រួមទាំងការការប្រែប្រួលក្នុងសង្គមបានជះ ឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់ប្រជាជនកម្ពុជាយើង ។ ឥទ្ធិពលអវិជ្ជមាន ទាំងឡាយ ដែលបានកើតឡើងក្នុងសង្គម នា ពេល បច្ចុប្បន្ន ជាពិសេសបញ្ហា ដែលបន្សល់ទុកពីសង្គ្រាម ដូចជា ការព្រាត់ប្រាស់ ឪពុកម្តាយ បងប្អូនវិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពីការនិងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតទៀត បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជន យើងដែល អាចបង្កើតជាបញ្ហាផ្លូវចិត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
បញ្ហាទាំងអស់នេះ រួមជាមួយនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀត ក្នុងសង្គមដូចជា ភាពក្រីក្រ សកម្មភាពអានាចារ
ផ្សេងៗ អាចបង្កឲ្យយុវជនដែលជា មនុស្សជំនាន់ថ្មីមានស្ថាន ភាព ផ្លូវ ចិត្តពុំល្អប្រសើរ ឡើយ ហើយជាកត្តា ជំរុញឲ្យមានអំពើរ ហិង្សារជម្លោះប្រដាប់អាវុធក្នុងសង្គម និងនិន្នាការអវិជ្ជមានផ្សេងៗ ជាច្រើនទាក់ទងទៅនឹងឥរិយាបទ និងអកប្បកិរិយារបស់ យុវជននៅក្នុងផ្នែកមួយ ស្តីអំពី អារម្មណ៍ទុក្ខ ព្រួយ នៃឯកសារ ស្តីពីការ អង្កេតថ្នាក់ជាតិ ទៅលើឥរិយាបទប្រកបដោយគ្រោះ ថ្នាក់របស់ យុវវ័យដែលធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ឧបត្ថម្ភ ដោយអង្គការ យួនិសេហ្វ និងយូនិស្កូ នៅក្នុង ឆ្នាំ២០០៤បានបង្ហាញថា យ៉ាងហោចណាស់ក៏មានយុវជន រហូតទៅដល់២០% ធ្លាប់មានអារម្មណ៍ទុក្ខព្រួយ អស់សង្ឃឹម រហូត ដល់ចង់ធ្វើអ្វីក្នុងរយៈពេលច្រើនជាងមួយសប្តាហ៍ ហើយនៅក្នុងចំណោម អ្នកដែលមានអារម្មណ៍ទុក្ខព្រួយ និង អស់សង្ឃឹម២០% ម្នាក់ក្នុងចំណោម ៥នាក់ ឬ ៤% នៃយុវវ័យ ទូទាំងប្រទេស ធ្លាប់បានគិត ដល់ការ ធ្វើ អត្តឃាត ។ នៅពេល ដែលយុវជនទាំង នោះមានអារម្មណ៍ខូចចិត្ត គឺមានតែម្តាយឪពុក ឬអាណា ព្យាបាលជាស្រ្តី និងមិត្តភក្តិតែប៉ុណ្ណោះដែលបានជួយលួងលោមផ្តល់ កម្លាំងចិត្តដល់ពួកគេ ។
ផ្តើមចេញពីបញ្ហានេះក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឲ្យស្ថាប័នជំនាញក្នុងក្រសួងសហការជាមួយនឹង
សមាគមរញ្ជនពុទ្ធិបពោធនមិត /Cabokids យកចិត្តទុកដាក់ អភិវឌ្ឍន៏នូវគម្រោងមេរៀនអប់រំដល់យុវជនក៏ដូចជាការផ្តល់ការផ្តល់ ចំណេះដឹងមួលដ្ឋានទាក់ទងនឹងការ ថែទាំសុខភាពចិត្តដើម្បឲ្យយុវជនយើងអាចយល់ ដឹងពីទ្រឹស្តី ហើយប្រើប្រាស់ និង អនុវត្តន ជាក់ស្តែងនៅក្នុងបំណិនជីវិត ក្នុងការគ្រប់គ្រងនូវការតានតឹងចិត្ត និងអារម្មណ៍ អវិជ្ជមានដែលជំរុញឲ្យ គេធ្វើអត្តឃាតរួមនឹងការ ជួយគាំទ្រឲ្យយុវជនអភិវឌ្ឍន៍បានល្អប្រសើរនូវការ គោរពនិងឲ្យតម្លៃចំពោះខ្លួនឯងដែលជាកត្តាបង្កើតនូវភាពរឹងមាំផ្នែកផ្លូវចិត្ត ។ គម្រោងមេរៀននេះគឺជាឯកសារមូលដ្ឋានមួយជួយដល់លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្តល់ចំណេះដឹង ផ្នែក សុខភាពផ្លូវចិត្តដល់យុវវ័យបាន តាមរយៈកម្មវិធីសិក្សានៅក្ុងសាលាចាំណេះទូទៅ ។ នៅក្នុង គ្រោងមេរៀន នេះ រួមមានខ្លឹមសារ សំខាន់ៗជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តដូចជា៖ - ព័ត៌មានជាមូលដ្ឋានស្តីអំពីប្រភពដែលបង្កើតឲ្យមានបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត ។ - បច្ចេកទេសក្នុងក្របខ័ណ្ឌថែទាំសុខភាពបឋមផ្នែកផ្លូវចិត្ត ដែលជួយឲ្យយុវជនអាចជួយខ្លួនឯងបានក្នុងការគ្រប់គ្រង - វិធីសាស្រ្ត ក្នុងការជួយខ្លួនឯង ឲ្យយុវជនមានកម្លាំងចិត្ត រឹងមាំអាចប្រឈមមុខ ដោះស្រាយ នូវបញ្ហាផ្នែកផ្លូវចិត្តក្នុង មធ្យោបាយវិជ្ជមានដែលរួមមានការបង្កើតអារម្មណ៍ និងទស្សនៈវិជ្ជមានក្នុងផ្លូវចិត្ត ក៏ដូចជាការអភិវឌ្ឍន៍នូវការគោរពចំពោះតម្លៃ ខ្លួនឯង។
ក្រៅពីខ្លឹមសារសំខាន់ៗជាមូលដ្ឋានដូចខាងលើ នៅក្នុងសៀភៅណែនាំនេះក៏បានផ្តល់នូវវិធីសាស្រ្តសម្រាប់ដឹកនាំការ
ការបង្រៀនសិស្សដោយផ្អែកលើគោលការណ៍សិស្ស មជ្ឈមណ្ឌល់ដើម្បីជំរុញការបង្រៀននិងការសិក្សារបស់សិស្ស។លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់សៀវភៅណែនាំនេះ គួបផ្សំនិងសមត្ថភាពជំនាញផ្នែក រៀបចំគម្រោងសម្រាប់ការបង្រៀន និងភាពប៉ិនប្រ សប់ ក្នុងការបង្រៀន ដើម្បីផ្តល់នូវចំណេះដឹង ទាក់ទងនឹងការថែទាំសុខភាព ផ្លូវចិត្តនេះដល់សិស្សឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ។


Related Posts by Categories



Widget by Hoctro | Jack Book

0 comments:

Post a Comment

 

©2009 daily news | by TNB