Tuesday, December 30, 2008

សីលធម៌ខ្មែរ


សីលធម៌ គឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សគ្រប់រូបត្រូវតែមាន ជាពិសេសចំពោះយុវវ័យ ហើយប្រទេសជាតិ មួយអាចរីកចំរើនទៅបានក៏អាស្រ័យទៅលើសីលធម៌ល្អរបស់ប្រជាពលរ ដ្ឋនៅក្នុងប្រទេសនោះដែរ។

ដោយ មានការហូរចូលនូវវប្បធម៌បរទេសស្ទើរគ្រប់ជ្រុងជ្រោយមកជ្រៀត ជ្រែកក្នុងស្មារតី ខួរក្បាលរបស់យុវវ័យនៅ ក្នុងសង្គមខ្មែរ ជាហេតុដែលនាំឲ្យសីលធម៌របស់យុវវ័យមានការធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភ។ តើពួកគេប្រែប្រួល និងខុសប្លែកពីយុវវ័យសម័យមុនដូចម្តេចខ្លះ? តើគួរធ្វើការអប់រំ និងណែនាំពួកគេយ៉ាងដូចម្តេចដើម្បីឲ្យពួក គេដើរតាមផ្លូវល្អ ឲ្យបានត្រឹមត្រូវនៅក្នុងសង្គមជាតិ និងគ្រួសារ?

ជារឿយៗទាំងនៅលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងសារពត៌មានជាច្រើនតែងតែចុះ និងផ្សព្វផ្សាយទាក់ទងនឹង បញ្ហាសីលធម៌ សុជីវធម៌ទាំងក្នុងសាលា គេហដ្ឋាន វត្តអារាម និងទីសាធារណៈផងដែរ ដោយផ្តោតសំខាន់ ទៅលើយុវវ័យ។ មូលហេតុដោយសារតែឈុតឆាកផ្សព្វផ្សាយនោះភាគច្រើនសំដែងដោយពួក យុវវ័យ ទាំង ប្រុសទាំងស្រី។ លោកផុន រីន បុគ្គលិកក្លឹបហាត់ប្រាណមួយកន្លែងនៅទីក្រុងភ្នំពេញ ហាក់ដូចជាមានការខឹង សម្បាជាមួយនឹងអាកប្បកិរិយាមិនគប្បីរបស់យុវវ័យយើងមួ យចំនួន ដែលធ្វើខុសឆ្គង ជាពិសេសធ្វើឲ្យសីល ធម៌របស់ប្រជាជនខ្មែរដែលធ្លាប់មានភាពល្បីល្បាញនាសម័យមុន។ លោកបានមានប្រសាសន៍ឲ្យដឹងថា៖ " នៅសម័យនេះបើនិយាយអំពីសីលធម៌វិញ គឺមានការចុះទាបឆ្ងាយណាស់ពីសម័យដែលខ្ញុំនៅសិក្សា ក៏ដូចជាពេល ខ្ញុំនៅជាយុវវ័យដែរ។" លោកបន្តថា សម័យនេះខុសប្លែកគ្នាផ្ទុយស្រឡះពីសម័យមុន ដោយសារនៅពេលមុន យុវវ័យឃើញចាស់ៗ ចេះដើរឱនលំទោន ជំរាបសួរ


ចេះប្រាប់ឪពុកម្តាយថាគេត្រលប់មកពីសាលាវិញហើយ ជាដើម តែក្មេងសម័យឥឡូវេនះមួយចំនួនមិនមានធ្វើដូចនេះទៀតឡើយ។
លោករីនបន្តដោយសំលេងខ្លាំងៗថា សំរាប់បុរសខ្មែរយើងសព្វថ្ងៃភាគខ្លះភ្លេចនូវសីលធម៌របស់ខ្លួន ច្រើនដូចជា មានការភ្លើតភ្លើនភ្លេចច្រើនហួសកំរិត។
កំពុងស្រោចស្មៅនៅខាងមុខសារមន្ទីរជាតិ អ្នកស្រីអ៊ីង ស៊ីថុន អ្នកថែសួនមុខសារមន្ទីរជាតិ បានឲ្យដឹងថា ថ្ងៃ ខ្លះគាត់មានការភិតភ័យចំពោះកាយវិការមិនស្តាប់បង្គាប់របស់គាត់ ដែលពួកគាត់បានប្រាប់កុំឲ្យដើរជាន់ស្មៅ និងបោះចោលសំរាមផ្តេសផ្តាស។ គាត់បន្តឲ្យដឹងទៀតថាៈ " អ្នកខ្លះគេចេះគោរពសីលធម៌ អ្នកខ្លះមិនគោរព ភ្លើតភ្លើន ផឹកស៊ី រាយសំរាមចោលពាសពេញ។ មានភាគតិចណាស់ដែលពួកគេចេះញុំហើយ ហើយយកទៅ ចោលនៅក្នុងធុងសំរាម។ ជួនកាល
ខ្ញុំប្រាប់គេល្អ តែគេបែរជាជេរ ស្តីពាក្យអសុរោះមកឲ្យខ្ញុំវិញ"។
នៅជ្រុងម្ខាងនៃព្រះបរមរាជវាំង ពីមុនមានការបើកឲ្យសិស្ស-និស្សិត ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយ សេរី តែបន្ទាប់ពីមានការធ្វើឲ្យខូចសណ្ដាប់ធ្នាប់ដូចជាការចោលសំរាម ការបង្ហោះម៉ូតូ ផឹកស៊ី និងមានពេលខ្លះ ដេញកាប់វាយតប់គ្នាជាដើម។ ដូចនេះដោយមើលឃើញពីបញ្ហាធ្ងន់ធ្ងរបែបនេះ កន្លែងនោះក៏ត្រូវបានបិទមិន ឲ្យធ្វើដំណើរបន្តទៅទៀត។ លោកញាណ ចក់ មន មន្ត្រីប៉ូលីសការពារព្រះបរមរាជវាំង ដែលកំពុងអង្គុយក្បែរ ម៉ូតូដោយមានកូនវិទ្យុមួយសំរាប់ស្តាប់កំដរអារម្មណ៍ ហើយក៏ជាអ្នកដែលមានភារកិច្ចក្នុងការយាមកាមមិន ឲ្យមានក្រុមក្មេងស្ទាវឆ្លងកាត់ផងនោះបានងាកមកប្រាប់អ្នកយកព ត៌មានយើងឲ្យដឹងពីការយល់ឃើញរបស់ លោកចំពោះបញ្ហាសីលធម៌ ការភ្លើតភ្លើនរបស់យុវវ័យសម័យថ្មីនេះថាៈ "ខ្ញុំយល់ថា យុវវ័យសម័យនេះមាន ការខុសប្លែកគ្នាពីសម័យមុន ដោយឃើញថា ពួកគេភ្លើតភ្លើន ក្លាហាន មិនចេះគោរពនូវសណ្ដាប់ធ្នាប់ ដូចជា ការគោរពច្បាប់ចរាចរណ៍ជាដើម។ ពួកគេមានភាពទាន់សម័យ ដែលបណ្ដ?ាលឲ្យភ្លេចអរិយធម៌ សីលធម៌របស់ ខ្មែរពីជំនាន់ដើម"។ លោកបន្តថា កត្តាទាំងនោះអាចបណ្ដ?ាលមកពីការហូរចូលនូវគ្រឿងញៀន ការសេព គ្រឿងញៀន។ល។ ពីសម័យដើម និងបច្ចុប្បន្ននេះមានលក្ខណៈខុសគ្នាឆ្ងាយ ព្រោះនៅសម័យមុន នៅពេល ដែលពួកគាត់ឃើញចាស់ព្រឹិទ្ឋាចារ្យ គឺពួកគាត់គោរពអោនលំទោន តែនៅពេលនេះគឺផ្ទុយស្រឡះតែម្តង ដោយនៅពេលដែលដើរទៅឃើញចាស់ទុំ ឬព្រះសង្ឈ គឺមិនគោរព មិនដោះមួកជាដើម។ យុវវ័យនៅសម័យ មុនគ្រាន់តែដើរកាត់តាមវត្តអារាមក៏ដោះមួកដែរ។ សំរាប់ការអប់រំទូន្មានប្រៀនប្រដៅកូនៗដែលកំពុងតែឈានចូល ទៅក្នុងស្រទាប់យុវវ័យដែរនោះ លោកញាណ ចក់បានឲ្យដឹងថា សំរាប់កូនរបស់គាត់ផ្ទាល់ គាត់ត្រូវតែធ្វើការអប់រំមិនឲ្យភ្លើតភ្លើនតាមសង្គម តាមសម័យ ជឿនលឿននោះទេ គឺត្រូវប្រកាន់ខ្ជាប់នូវសីលធម៌របស់ខ្លួនឲ្យបានជាប់លាប់ ដើម្បីឈានទៅរកអនាគតរបស់ ខ្លួនបើបណ្ដែតបណ្ដោយឲ្យកូនរបស់ខ្លួនភ្លើតភ្លើនទៅតាមសង្គម គឺធ្វើឲ្យខ្លួនឯង និងសង្គមកាន់តែធ្លាក់ចុះកាន់ តែយ៉ាប់។ "ខ្ញុំធ្វើការប្រៀនប្រដៅ អប់រំ បង្រៀនពួកគេឲ្យចេះមានសីលធម៌ គោរពចាស់ទុំ ឪពុកម្តាយដើម្បី អនាគតខ្លួននៅពេលអនាគត"។ នេះជាទង្វើដែលមន្ត្រីប៉ូលីសរូបនេះបានធ្វើចំពោះកូនរបស់គាត់។
ជាមួយគ្នានេះដែរ លោកអេមីលដេតម្ប អភិបាលភូមិភាគភ្នំពេញបានមានប្រសាសន៍ចាប់អារម្មណ៍ទៅនឹង បញ្ហាយុវវ័យដែរថា៖ "យុវវ័យ គឺជាអនាគតរបស់ប្រទេសកម្ពុជា ហើយនៅក្នុងព្រះសហគមន៍យុវជន គឺជា អនាគតរបស់ព្រះសហគមន៍ ប៉ុន្តែចំពោះខ្ញុំពួកគេមិនគ្រាន់តែជាអនាគតតែប៉ុណ្ណោះទេ។ យុវវ័យ គឺជាមនុស្ស ពេញលក្ខណៈតាមរបៀបជាយុវវ័យ ដែលនោះគឺជាអ្វីដែលសំខាន់ ហេតុដូចនេះ យើងត្រូវយកចិត្តទុកដាក់ចំ ពោះក្មេងៗជាដំបូង ក្រោយមកយុវវ័យ និងមនុស្សពេញវ័យ"។ លោកបានផ្តោតអារម្មណ៍សំខាន់ទៅលើយុវ វ័យនៅក្នុងព្រះសហគមន៍ថា ចំពោះលោក គឺលោកប្រឆាំងជានិច្ចចំពោះឃ្លាដែលថា យុវវ័យជាអនាគតរបស់ ព្រះសហគមន៍ គឺមិនមែនទេសំរាប់លោក។ យុវវ័យមិនមែនជាអនាគតរបស់ព្រះសហគមន៍ទេ តែជាបច្ចុប្បន្ន របស់ព្រះសហគមន៍ មានន័យថា យុវវ័យមានកន្លែងពិសេសនៅក្នុងព្រះសហគមន៍ គេមិនរងចាំដល់គេពេញវ័យនោះទេ គេមានមុខងារដ៏សំខាន់ក្នុងការជួបជុំគ្នា រួបរួមគ្នា និងអប់រំគ្នាដើម្បីរៀបចំអនាគត។
យុវជនលី ជានិស្សិតច្បាប់ និងកំពុងតែស្ថិតនៅក្នុងស្រទាប់យុវវ័យមួយរូបផងនោះ តើគាត់មានទស្សនៈ យ៉ាងណាចំពោះយុវវ័យសម័យនេះដែរ? "ចំពោះខ្ញុំនៅពេលដែលជួបជាមួយចាស់ទុំ ជាដំបូងគេជំរាបសួរ បន្ទាប់ មកសួរគាត់ថា អ៊ំ ឬពូទៅណាមកណាដែរ? សុខសប្បាយជាតិទេ?ជាដើម"។ នេះជាកាយវិការដែលយុវជន លីបានប្រតិបត្តិជាប្រចាំនៅពេលដែលគេជួបជាមួយចាស់ទុំ ឬអ្នកដែលមានវ័យចាស់ជាងខ្លួន។ កត្តានេះលោក ក៏ធ្លាប់ឃើញមានយុវវ័យមួយចំនួនប្រព្រឹត្តខ្លួនដូចលោកដែរ តែក៏មានមួយចំនួនមិនមានសីលធម៌ត្រឹមត្រូវ និយាយមិនល្អជាមួយឪពុកម្តាយ។
ចំពោះបញ្ហាដែលថា ប្រសិនបើប្រទេសមួយពោរពេញទៅដោយយុវវ័យដែលខ្វះការអប់រំសីលធម៌ នៅក្នុងខ្លួន តើអ្នកគិតថា នឹងមានអ្វីកើតឡើង? យុវនិស្សិតច្បាប់ឆ្នាំទី២រូបនេះ បានបញ្ចេញទស្សនៈថា នេះជាកត្តាមួយ សំខាន់ ព្រោះប្រទេសជាតិរបស់យើងពឹងលើយុវវ័យដែលជាទំពាំងស្នងឬស្សី បើយុវវ័យយើងមិនខិតខំរៀន សូត្រទេ នោះប្រទេសជាតិរបស់យើងនឹងមិនរីកចំរើនបានឡើយ ហើយមិនតែប៉ុណ្ណោះវាកាន់តែធ្លាក់ចុះដុន ដាបទៅទៀត។
"ក្នុងនាមខ្ញុំជាយុវវ័យ ខ្ញុំព្យាយាមធ្វើ ហើយក៏ប្រាប់ដល់យុវវ័យទាំងឡាយទៀតផងដែរថា អ្នកគួរតែខិតខំ រៀនសូត្រកុំបណ្ដោយខ្លួនឲ្យទៅធ្លាក់ទៅក្នុងភាពមហន្តរាយ ព្រោះយើងជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ ប្រទេសជាតិ ជួយលើកស្ទួយប្រទេសឲ្យរីកចំរើនដូចអរិយប្រទេសលើសកលលោក"។ យុវជនលី លើកស្ទួយ ខ្លួនឯងដើម្បីប្រទេសទឹកដីកម្ពុជា។
ការប្រៀនប្រដៅ ការអប់រំកូនៗឲ្យក្លាយទៅជាយុវជន យុវតីគំរូមួយរូបនៅក្នុងសង្គម វាមិនមែនជាបញ្ហាមួយ ដែលពិបាកនោះទេ តែវាអាស្រ័យទៅលើវិធីសាស្ត្រណែនាំ និងទូន្មានពួកគេឲ្យសមរម្យតែប៉ុណ្ណោះ។ លោក អភិបាលអេមីល ដេតម្បបានឲ្យដឹងពីចំនុចនេះថា អ្វីដែលបង្ខំគឺគ្មានប្រយោជន៍នោះទេ។ ក្នុងនោះដែរយើង ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើការប្រៀនប្រដៅដល់ពួកគេដោយ ប្រើពាក្យថា កុំធ្វើនេះ កុំធ្វើនោះច្រើនពេក។
លោកសង្កត់ធ្ងន់បន្ថែមពីលើនេះចំពោះឪពុកម្តាយទៀតថា "មុខងាររបស់ឪពុកម្តាយ គឺជាអ្នកអប់រំដល់កូន ចៅ"។ ការអប់រំមិនមែនផ្អែកទៅលើការវាយបង្ខំកូននោះទេ តែគួរតែនិយាយប្រាប់កូនពីមូលហេតុនៃទង្វើ របស់កូនថា តើវានឹងផ្តល់ផលអ្វីខ្លះចំពោះកូន តើផលល្អឬអាក្រក់។ មិនមែនកូនធ្វើខុសអ្វីមួយ ត្រូវដាក់ទោស កូនភ្លាមៗនោះទេ ប៉ុន្តែអ្វីដែលសំខាន់ត្រូវធ្វើការសាកសួរ និងពន្យល់កូន។ យើងត្រូវប្រាប់ឲ្យគេចេះសម្តែងនូវ ក្តីស្រលាញ់ យោគយល់ និងយកអាសារ ចំពោះ អ្នកដទៃ។


Related Posts by Categories



Widget by Hoctro | Jack Book

0 comments:

Post a Comment

 

©2009 daily news | by TNB