Showing posts with label ALL PRASAT. Show all posts
Showing posts with label ALL PRASAT. Show all posts

Monday, June 23, 2008

ប្រាសាទ​ព្រះវិហារ

ប្រាសាទ​ព្រះវិហារ Prasat Phreah Vihea


កំណាព្យប្រដៅសៀម





































































៚នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់
ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់


គ្រប់ទីគ្រប់ឋាន។

៚នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន
ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបានតុលាការបាន


កាត់ក្ដីរួចហើយ។

៚នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ
បើចង់សុខខ្លួនចេញកុំងាកក្រោយ យើងប្រាប់អោយហើយ


នេះការព្រមាន៕

និពន្ធដោយ Khmer Students Association in Germany សូមមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

Phreah Vihea Temple

កន្លែងដែលកំពុង ទាស់ទែងគ្នា
នេះជារូបដែលថៃគេគិតជាតួប្រាសាទ ជារបស់គេ
ប្រាសាទព្រះវិហារ មើលពីលើ (ដោយ ផែនទីរបស់ Google)
រូបភាព ការធ្វើបាតុកម្ម នៅប្រទេសថៃ ដែលទាក់ទងនិងប្រាសាទព្រះវហារ
ចំរៀងពីប្រាសាទព្រះវិហារ សូមស្ដាប់ៈ
ឬខារ៉ាអូខេ


































៚ឱ​ខេត្ត​ព្រះវិហារ​វន្ទា​ថ្វាត់ថ្វាយចិត្ត​មិន​រសាយ ស្ដាយ​ក្នុង​ឱរា
ព្រឹក្សា​ជុំជិត​បាំង​បិទ​សិលាប្រាសាទ​ថ្មដា វាសនា​របស់​ខ្មែរ។
៚ជ្រលង​ដង​ភ្នំ​ចាំ​ព្រំ​សីមាសែន​អនិច្ចា ដល់​ប្រាង្គ​ប្រាសាទ​ខ្មែរ
វល្លិ៍​ព្រៃ​រុំព័ទ្ធ​រលាត់​ដុះ​ស្លែកេរ​អើយ​កេរ​ខ្មែរ អ្នក​ស្នេហា​ជាតិ។
៚ណា​មួយ​បច្ចា​មិត្រ វា​ចង់​យាយីរង​រឿង​វាត​ទី សំភី​គ្រប់​ស្នៀត
ធ្វើ​បាប​ប្រជាឲ្យ​វេទនា​ទៀតនេះ​ជា​មារយាទ​ពុត​ត្បុត​អប្រិយ។
៚ព្រលឹង​បុព្វបុរស​ដែល​ស្មោះ​ខេមរាឋិត​ក្នុង​ចិន្ដា ចារ​ដាស់​ស្មារតី
ថែ​កេរ​មត៌ក​ស្រណោះ​ទឹក​ដីដែល​ជា​ស្នាដៃ ខ្មែរ​អើយ​ត្រូវ​ចាំ៕៚

Read more!

Sunday, June 1, 2008

ប្រាសាទ

ប្រាសាទ






Read more!

ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន

ឈ្មោះ: ប្រាសាទព្រះខ័ន
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ១១៩១នៃគ.ស
ឧទ្ទិសថ្វាយ: ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: អាណាចក្រខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប



ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង៨០០ម x ៧០០ម សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗបានសង់មន្ថែមបន្ដបន្ទាប់នៅសតវត្សទី១២ - ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណដូចជាប្រាសាទបន្ទាយក្ដី និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃ អង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិស ដល់ព្រះបិតា របស់ព្រះអង្គ។ ទីអារាមនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារិកថា​ ប្រាសាទនេះសាងសង់នៅសមរភូមិ ចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។

ប្រាសាទនេះមានកំពែង បួនជាន់។ នៅកំពែងខាងក្រៅដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយ ព្រៃគឺជាកន្លែងដែលព្រះសង្ឃ និង សិស្សស្នាក់នៅ ក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និង ខាងលិច គឺសំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនាគឺ ព្រះវិស្ណុ (លិច) និង ព្រះឥសូរ (ជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសំរាប់គោរពបុព្វជន។

ឈ្មោះ

ព្រះខ័ន មានន័យថា ដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗនេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿងសំរាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឆឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថាព្រះខ័ន និង មានន័យម៉្យាងទៀតថា ម្លូ ។

ប្រវត្តិប្រាសាទ

ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានទទួលជ័យជំនះលើការឈ្លានពាន របស់ពួកចាម ក្នុងឆ្នាំ១១៩១នៃគ្រឹស្គរាជ។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី(ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។



ប្រាសាទ






Read more!

ប្រាសាទកោះកេរ

ប្រាសាទកោះកេរ

សព្វថៃ្ងនេះយ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរបរទេស ពី២០ ទៅ៤០ នាក់ដែរ បានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តកោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ ប្រាសាទកោះកេរខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍន៍នៅ តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ នោះបាននិយាយថាផ្លូវប្រវែង ១០៥ម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភេ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តីក៏ ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសំរាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសំរាប់ប្រជាពលរដ្ឋនៅក្នុង តំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយ។

ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។



ប្រាសាទ






Read more!

ប្រាសាទល្បើក

ប្រាសាទល្បើក

ប្រាសាទល្បើក ស្ថិតនៅចម្ងាយប្រហែលតែ 2,5គីឡូម៉ែត្រ ទិសអាគេ្នយ៍ភូមិខ្ទុំ ទីប្រជុំជន ឃុំកូនកៀ្រល ស្រុកសំរោង ខេត្ត ឧត្តរមានជ័យ ឬចម្ងាយជាង 10 គីឡូម៉ែត្រ ទិសឦសានទីរួមខេត្ត ឧត្តរមានជ័យ ចម្ងាយនេះពុំឆ្ងាយទេ ពីផ្លូវនិង ពីទីប្រជុំជនប៉ុនែ្តមានមនុស្ស តិចណាស់ដែលបានទៅដល់ និង មើលប្រាសាទបាក់បែកមួយនេះ ។ លោកច័ន្ទ បច្ឆិរ៉ា ប្រធានមន្ទីរវប្បធម៌‌ និងវិចិត្រសិល្បៈ ខេត្ត ឧត្តរមានជ័យ បានប្រាប់ថា ប្រាសាទល្បើក ពុំស្ថិតនៅឆ្ងាយមែន តែសូម្បីលោកជា ប្រធានមន្ទីរតាំងពី ឆ្នាំ1999 មកនោះក៏ពុំទាន់បានទៅដល់ ដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ សម័យកាលកសាងដែរ ។ លោកបន្តថា ប្រាសាទនេះបាក់បែកច្រើនណាស់ ហើយពុំទាន់មានផ្លូវចូលទៅ និង ពុំអាចមានលទ្ធភាពស្តារឡើងវិញទេ ។ លោកឈុំ ធឿន មេឃុំកូនកៀ្រល ស្រុកសំរោងប្រាប់ថា ដោយសារពុំទាន់ មានផ្លុវសមស្រប ភ្ជាប់ពីភូមិទៅកាន់ ប្រាសាទនេះ និង ពុំមានការចាប់អារម្មណ៍ផងនោះ ទើបបានជាពុំសូវមាននរណាទៅដល់ប្រាសាទនេះ សូម្បីអ្នកភូមិនៅឃុំ កូនកៀ្រល ក៏កម្រនឹងទៅដល់ ប្រាសាទនោះដែរ ។ លេកមេឃុំនិយាយថា ប្រាសាទល្បើក គេច្រើនហៅថា ប្រាសាទដំរីស ព្រោះពីដើមមកនៅក្នុងប្រាសាទនេះ មានថ្មចម្លាក់រូបដំរីក្បាលបីចំនួនមួយ រូបស្ថិតនៅទីនោះ ប៉ុនែ្តត្រូវជនទុច្ចរិតលួចគាស់យកទៅលក់បាត់ ការខូចខាតធ្ងន់ធ្ងរជាងគេគឺនៅអំឡុងសង្រ្គាមស៊ីវិលកម្ពុជា ទស្សវត្សរ៍ទី90 ពេលនោះតំបន់នោះ ជួនកាលទាហាន រដ្ឋកម្ពុជាគ្រប់គ្រង ជួនកាលទាហានរណសិរ្សហ្វ៊ុនស៊ិនប៊ិចគ្រប់គ្រង ឬជួនកាលទាហានខែ្មរក្រហមគ្រប់គ្រង ។ ប៉ុនែ្តទាហាន ខែ្មរក្រហម ពុំបានលួចជីក ឬ គាស់ប្រាសាទ យករូបចម្លាក់ទៅលក់ទេ ។ ប្រាសាទនេះមានប្រាង្គ3 ប្រាង្គ2បានរលំបាក់អស់មួយចំនួនធំ ឯប្រាង្គមួយទៀត ក៏ខូចខាតដែរហើយត្រូវដើមជ្រៃដុះហ៊ុមព័ទ្ធជុំជិត រីឯខ្លោងទ្វារនៃច្រកចូល ទាំង4 ក៏រងការខូចខាតមួយចំនួន តែនៅសល់ខ្លះ ។ ជញ្ជាំងនិង ទីតាំងថ្មជាច្រើនកនែ្លងទៀត ត្រូវបាក់រលំរប៉ាត់រប៉ាយ ប្រាសាទនេះស្ថិតលើទីទួលមួយ ទំហំ 50ម៉ែត្រ បួនជ្រុង និង មានស្រះទឹក4ព័ទ្ធពីក្រៅ ។ បរិវេណប្រាសាទគិតទាំងស្រះទឹកទាំង4ផង មានទំហំប្រហែល មួយហិកតា ព្រៃនិងបន្លាបានព័ទ្ធជុំជិតប្រាសាទ គេអាចមើលឃើញកំពូលប្រាសាទតែបន្តិចប៉ណ្ណោះ ប្រាសាទនេះកសាងឡើង នៅពាក់កណ្តាល សតវត្សរ៍ទី12 ដែលសង់ពី ថ្មបាយកៀ្រមខ្លះ ថ្មភក់ភាគច្រើនរចនាបថបាយ័ន ។ តួប្រាសាទមានទំហំ60ម៉ែត្រគុណនឹង 30ម៉ែត្រ ។ លោកឈុំ ធឿន មេឃុំកូនកៀ្រលនិយាយថា ដើម្បីទៅដល់ប្រាសាទនេះ គេត្រូវធ្វើដំណើរកាត់ភ្លឺស្រែ វាលស្រែ ខ្នងទំនប់គ្រញូងនិងទំនបប្រាសាទល្បើក រួចតាមផ្លូវរទេះគោ ការធ្វើដំណើរពុំលំបាកពេកទេ តែផ្លូវបត់បែនក្រវេចក្រវៀនណាស់ លោកបន្តទៀតថា កន្លងមក មន្ទីរទេចរណ៍ខេត្តចង់សហការនឹងអាជ្ញាធរដែនដី ដើម្បីលើកទំនប់ធារាសាស្រ្ត ជំនាន់ប៉ុលពត ឡើងវិញនិង លើកផ្លូវបនែ្ថម ភ្ជាប់ពីផ្លូវជាតិលេខ68ទៅកាន់ប្រាសាទនេះ ប៉ុនែ្តនោះជាក្តីស្រមៃប៉ុណោ្ណះ ។


អត្ថបទដកស្រង់

  1. ដកស្រង់អត្ថបទពីកាសែតរស្មីកម្ពុជា


ប្រាសាទ






Read more!

 

©2009 daily news | by TNB