Showing posts with label POEM. Show all posts
Showing posts with label POEM. Show all posts

Saturday, August 9, 2008

ស៊ូក្ស័យ


មានខុសឆ្គងសូមប្រណី ព្រោះត្បិតអីខ្ញុំនៅក្មេងខ្ចី​ មិនសូវចេះដឹងពាក្យវែងខ្លី សូមលោកប្រុសស្រី សូមសូមប្រណីឲ្យទាន!

Read more!

Wednesday, July 2, 2008

ម៉េចក៏ចាំបាច់បួស ម៉េចក៏ចាំបាច់សឹក?



ប្រសិនលោកអ្នក មានបំណងចង់ ផ្ញើរកំណាព្យ របស់លោកអ្នកផ្ទាល់ ឬ កំណាព្យ សុភាសិត ច្បាប់ណាល្អៗ សំរាប់ឲ្យកូនខ្មែរគ្រប់រូប បានអាន កត់ត្រា ជាប្រយោជន៍ដ៏ច្រើន តាមរយៈអ៊ីមែល ngannsocheat@yahoo.com សង្ឃឹមថា នៅក្នុងទំព័រ ដ៏តូចរបស់ខ្ញុំនេះ ក៏បានផ្ដល់ផលប្រយោជន៍ដល់ខ្មែរជាច្រើន ជាមិនខាន។ សង្ឃឹមថា លោកអ្នកពិតជាជួយគាំទ្រ នឹងជួយឲ្យយោបល់រាល់កំហុសឆ្គង ផ្សេងៗ។



8-why-must-become-a-monk.gif

ម៉េចក៏ចាំបាច់បួស ម៉េចក៏ចាំបាច់សឹក?


មុននឹងដើរត្រូវតានផ្លូវត្រង់ ត្រូវចេះរិះចង់ស្ទង់កំហុស
បើឃើញត្រង់ណាជាផ្លូវខុស ប្រាជ្ញប្រាណជាតិមនុស្សកុំប្រព្រឹត្ត ។
ផ្លែស្លែងរែងពុលជាទោសកាច តែមានគុណអាចកែជីវិត
ស្ដៅ-ម្រះក្រាស់ដោយជាតិល្វីងពិតតែគង់មានឫទ្ធិកែរោគបាន ។
ភ្លើងក្ដៅហៅកាចកំណាចក្រៃ តែជាតម្លៃនៃចង្ក្រាន
ជាតិស្រាស្រវឹងវឹងស៊ុងប្រាណ តែគង់ផ្សំបានជាឱសថ ។
កាំតិបពិតជាគ្រឿងប្រប្រាណតែអាចប្រើការកាប់អុសដុត
ជាតិបរមាណូមានទោសផុត តែមានគុណសុទ្ធផុតដូចគ្នា ។
រីឯពាក្យថ្កោលដោលដេញសួរ ទោះបីគ្មានគួរជួរម្ដេចម្ដា
ក៏គង់មានគុណច្រើនមហិមាមកជាមួយគ្នាអចិន្ត្រៃយ៍ ។
រឿង បួស រួច សឹក ជាឫកខ្មែរមិនសមខ្លះដែរតែប្រពៃ
ព្រោះបួសជាបុណ្យគុណច្រើនក្រៃជួយភ្ជាប់និស្ស័យសាងសុចរិត ។
អ្នកដែលបានបួសជាផ្នួសពេញ ដល់សឹកមកវិញហៅ បណ្ឌិត
ហៅក្លាយមកទៀតថា អន្ទិត នេះពីតជាឈ្មោះខ្ពស់ពណ្ណរាយ ។
សម័យអង្គរដ៏ថ្កើងថ្កាន អន្ទិតធ្លាប់បានឋានទូលាយ
ជាគ្រូអាចារ្យជាចៅហ្វាយធ្វើការទាំងឡាយថ្វាយក្សត្រា ។
ផ្លូវរដ្ឋរាប់អានក្នុងឋានខ្ពស់ លើកសិទ្ធិកិត្តិយសខ្ពស់ថ្លៃថ្លា
ផ្លូវរាស្រ្តចាស់ស្រុកខ្មែរគ្រប់គ្នា រាប់ថាឈ្មោះហ្នឹងសឹងពិសិដ្ឋ ។
រហូតកំណាន់ប្រកាន់ថាកម្លោះស្ដូកណាគ្មានគំនិត
មិនបាននាមថាជាអន្ទិតនោះពិតជាគេមិនឲ្យកូន ។
នៅក្នុងសម័យនៃសង្គ្រាម ហូរឈាមចេញចាកអង្គតាដូន
អក្សរសាស្រ្តខ្មែរស្ទើរសាបសូន្យ តើកូនទេវតាណាមកជួយ ។
មិនគឺអ្នកបួសនោះឬអ្វី ដែលសាងស្មារតីលៃលើកស្ទួយ
ទល់ទប់ឧបសគ្គវាក់ទុក្ខព្រួយ ទល់ទប់ឧបសគ្គវាក់ទុក្ខព្រួយ
ខ្មែរជាជាតិតូចតែពូជពេជ្រ ទោះក្រីក្រម្ដេចក៏ហានក្លាន
ចេះអានសរសេរតួអក្ខរា ស្ទើរតែគ្រប់គ្នាក្នុងមណ្ឌល ។
ការនេះពេញជាមិនចាញ់ដៃជនជាតិដទៃនាសាកល
ខ្មែរជាជាតិតូចតែដួចដល់ចិត្តនឹងរឹងថ្កល់យល់កាលវែង ។
ព្រោះបានមានមិត្តចិត្តត្រង់ហួស គឺការកាន់ផ្នួសបួសហ្នឹងឯង
ដែលពាំនាំខ្មែរអោយបែរស្វែង ប្រឹងប្រែងក្រែងបាត់ខ្ទាត់វាសនា ។
អ្នកបួសស្ទាយបាត្រដើរបិណ្ឌបាយ ក៏គ្មានអត្តរាយដល់ជនណា
លោកមិនដែលញ៉ាំងអ្នកជ្រះថ្លា ឱ្យខូចសទ្ធាឬធនធាន
ព្រោះពុទ្ធសាសនាថ្លាឧត្តម ប្រកាន់និយមរឿងឲ្យទាន
ប៉ុន្តែមិនឲ្យអន្តរធាន បាត់បង់សន្តានខាងស្រង់សត្វ ។
ទោះបីសុំគេមកភោក្ដា (*) ក៏គ្មានអាជ្ញាទៅអារកាត់
ពួកអ្នកឲ្យទានឥតមានខ្ទាត់ សទ្ធា - សម្បត្តិនៅធម្មតា ។
ប្រៀដូចសត្វឃ្មុំផ្ដុំសំបុកហើរត្រាច់តត្រុកមែកព្រឹក្សា
ខ្វាត់ខ្វែងស្វែងត្រឹបទឹកដមផ្កា យកទៅសង់ជាផ្លិតឃ្មុំបាន ។
បុប្ផាផ្កាចាយផ្សាយក្លិនក្លែប ដែលត្រូវឃ្មុំក្រេយទឹកដមប្រាណ
ក៏ឥតស្រពោនស្វិតរំខាន តាំនៅតាមឋានដូចប្រក្រតី ។
ទាំងក្លិនទាំងពណ៌ក៏នៅស្រស់ ដូចដើមទាំងអស់ឥតប្រែអ្វី
អាចប៉ិនទាំងលេចចេញក្តិបផ្លែខ្ទី កើនពូជប្រក្រតីឥតបើខាត ។
ឯឃ្មុំក៏ផឹកទឹកដមផ្កា យកទៅសាងជាផ្ដិតដ៏ស្អាត
ចិញ្ចឹមកូនចៅផៅរួមជាតិ ដោយឥតមានខាតទៅខាងណា ។
គឺផ្កាក៏ឥតវិបរិតខូចនៅកើតតពូជជាធម្មតា
រីឃ្មុំផ្សំពីទឹកដមផ្កាក៏បានកើតជាប្រយោជន៍ធំ ។
រឿងនេះប្រៀបបាននឹងអ្នកបួស កាន់ផ្នាត់បទផ្នួសភេទឧត្តម
ប្រឹងប្រែងស្វែងរកគុណដ៏ធំ ដូចជាសត្វឃ្មុំអីចឹងឯង ។
អ្នកឲ្យឥតខូចភោគសម្ប័ទឥតខ្ទាត់សទ្ធាចិត្តចាត់ចែង
អ្នកបួសបានហើយក៏ប្រឹងប្រែង ប្រព្រឹត្តខ្លួនឯងស្វែងរកគុណ ។
ក្រៅពីខ្លួនលោកយោគដល់ញាតិផ្សព្វផ្សាយដល់ជាតិឥតខាតស៊ុន
ខ្មែរយើងថ្កើងថ្កានមានកិត្តិគុណ ដោយបុណ្យអ្នកបួសជួយទ្រទ្រង់ ។
រួមមកគឺមួយជួយចាក់ច្បាស់ ខាងអក្សរសាស្រ្តឲ្យគង់វង្ស
ពីរជួយអប់រំផ្សំតម្រង់ឲ្យខ្មែរខ្ពស់ខ្ពង់ខាងចរិយា ។
បីជួយឲ្យបានជាមណ្ឌលផ្ដួចផ្ដល់ឧបត្ថម្ភកុមារា
កូនខ្មែរក្សត់ក្រយ៉ាងម្ដេចម្ដា ទៅនៅសិក្សាបានទាំងអស់ ។
ឲ្យចេះធ្វើទានទ្រព្យរបស់មានចិត្តសប្បុរសសង្គ្រោះខ្សត់ ។
សង្គ្រោះអ្នកបួសជាអាចារ្យសង្រ្គោះកុមារដែលនៅវត្ត
សង្រ្គោះពលករដែលក្រខ្សត់ សង្គ្រោះជនបទដែលអត់បាយ ។
ព្រោះតែការបួសនេះសំខាន់ទើបខ្មែរប្រកាន់មិនជិនណាយ
ផ្ដាំតកូនចៅផៅវែងឆ្ងាយ ត្រូវតែប្រុងកាយបួសកុំខាន ។
បើមិនបួសយូរចូរបព្វជ្ជាត្រឹមចេញវស្សាសឹកក៏បាន
តែកម្លោះណាឲ្យថ្លោះខានមុខជាលែងបានប្រពន្ធល្អ ។
ទំនៀមនេះឯងគេតែងក្រិត ដើម្បីទាញចិត្តមនុស្សឲ្យស
- មួយគឺឲ្យមនុស្សទាំងមានក្រ ទៅរៀនច្បាប់ល្អឲ្យស្គាល់ច្បាស់ ។
- ពីរគឺឲ្យខ្មែរស្រែចំការ ចេះសរសេរចាអក្សរសាស្រ្ត
បើទុកជារៀនមិនជាក់ច្បាស់ អន់ណាស់អានបានសរសេរបាន ។
ការបួសកើតបុណ្យមានគុណខ្ពស់រៀនរាប់មិនអស់ហួសប្រមានណ
ទ្រទ្រង់ជាតិយើងឡើងថ្កើងថ្កាន កុំភ្លឹកនឹកស្មានថាថោកទាប ។
ជនណានឿយណាកាយកើតស្លាប់មិនចង់នៅជាប់អំពើបាប ។
ជននោះបួសស្វែងលែងប្រែភាព រៀងរាបរហូតអស់ជីវិត ។
ជនណាមិនទាន់ទ្រាន់ជិនណាយ នៅឃើញសប្បាយក្នុងកាមខ្លាំង
ជានោះបួសដែរតែមួយភាំងក៏តាំងសឹកមករកកាមវិញ ។
ការបួសដើម្បីភ្ជាប់និស្ស័យ ខាងល្អប្រពៃឲ្យពេញលេញ
តែកុំខាតពេញឥតចំណេញត្រូវចេញកសាងខាងសិក្សា ។
រៀនទាំងផ្នូវធម៌ទាំងផ្លូវលោក ចេះដឹគរគោកតែគ្រប់គ្នា
សឹកមកជួយជាតិជួយសាសនាដូចគេរាល់គ្នាអីចឹងដែរ ។
មិនបង់បាយជាតិញាតិសន្តាន ចំណាច់ខ្លួនប្រាណកើតជាខ្មែរ
បានជួយជាតិសាសន៍ដូចគេដែរ មិនបែរជាស្អប់ទម្លាប់ឪ ។
ឥឡូវការបួសហួសសម័យ កាលពេលសព្វថ្ងៃលោកតម្រូវ
មិនចាំបាច់បួសឲ្យហួសផ្លូវគេត្រូវនៅជាយុវជន ។
គេក្រេបវិជ្ជាតាមចិត្តចង់ចេះជាងលោកសង្ឃក្នុងបច្ទុប្បន្ន
ចាំបួសធ្វើអីឲ្យតែអន់នាំគេរិះគន់ទ្រាន់រិះគន់ ។
ពីដើមស្រុកទេសយើងលិចលង់ បានជាពឹងសង្ឃខាងសិក្សា
យើងបួសដើម្បីរៀនអក្ខរាទ្រទ្រង់ភាសាជាតិឲ្យរស់ ។
ឥឡូវរីកកើនចំរើនណាស់ ខាងអក្សរសាស្រ្តរៀនមិនអស់
មានទាំងតម្រិះចំណេះខ្ពស់ ចាំបួសឲ្យអស់កម្លាំងអី ។
ដំណើរសម័យមានថ្ងៃយប់ វិលឥតឈរឈប់ជាប្រក្រតី
តើយើងជាជាតិធ្លាប់ឈ្មោះល្បី កើតនៅលើដីកម្ពុជា ។
ម្ដេចក៏មិនប្រែកែសម្រួលសម្របឲ្យស្រួលតាមវេលា
ផ្លាស់ប្ដូរទម្លាប់ឲ្យគាប់ជា តាមពេលវេលាព្រមគ្នាទៅ ? ។
សំដីនេះមិញពេញជាសម តែចូលច្រឡំពុំទាន់ជ្រៅ
ព្រោះឃើញតែគោលដែលដើរទៅឯឋានឋិតនៅពុំសូវគិត ។
សម័យថ្មីនេះរឿងការបួសនឹងថាវាហួសក៏ពុំពិត
ព្រោះមួយរាស្រ្តខ្មែរនៅពេញចិត្ត ពីរពួកអន្ទិតក៏មានផ្លូវ ។
បានរៀនបានសូត្ររហូតអស់ដូចពួកគ្រហស្ថពេលឥឡូវ
ឆ្លៀតពេលប្រព្រឹត្តគិតរកត្រូវដឹកនាំម៉ែឪទៅរកសុខ ។
ទីបីដូចយើងប្រាប់ខាងដើម អំពីដង្ហើមកូនអ្នកស្រុក
ជាអ្នកក្រខ្សត់អត់គ្រប់មុខក៏ជាបន្ទុកកាបួសដែរ ។
បើនឹងបញ្ជាក់ឲ្យយល់ងាយ យើងនឹងអធិប្បាយបើកបកកេរ្តិ៍
អំពីស្នាដៃអ្នកបួសខ្មែរដែលបែរបែកផលជាច្រើនយ៉ាង ។
ការបួសប្រៀបបាននឹងគល់ឈើ ដែលលូតទៅលើបែកមែកធាង
ជាទីប៉ិចផ្លែច្រូងច្រាងជាព្រេងសំណាងអ្នកបេះឆី ។
គល់ពិតតែមួយតែជួយទ្រឲ្យល្អមែកធាងសន្លឹកខ្ចី
បើកាប់គល់ប៉ាច់ដាច់ពីដីមែកធាងអាងអីមិនរលំ ។
នៅពេលសព្វថ្ងៃសម័យណាស់ តែផ្លាស់មិនផុតពីចាស់ទុំ
ដូចក្មេងជាតិខ្មែរទាំងតូចធំ នៅតែទៅផ្ដុំសុំដេកវត្ត ។
អ្នកស្រុកចំណាយចាយធនធាន ច្រើនសែនច្រើនលានគ្មានកំណត់
សាងកុដិសាលាពេញគ្រប់វត្ត តើពិតប្រាកដមកពីអ្វី ។
គីមកពីចិត្តគេជ្រះថ្លា នឹងពុទ្ធសាសនាព្រះជិនស្រី
ដែលមានអ្នកបួសជាសាក្សីទើបគេឃ្មាតខ្មីគ្មានគិតស្ដាយ ។
ដល់កើតជាឋានទីលំនៅលាភនេះធ្លាក់ទៅក្មេងទាំងឡាយ
នៅបួសនៅរៀនតាមសប្បាយ បន្ធូរប្រាក់ម្ដាយឪពុកបាន ។
បើអស់លោកសង្ឃពីវត្តវ៉ាតើកុដិសាលាម្ដេចនឹងមាន
ក្មេងខ្មែរក្រីក្រអន្តរធាន រកទីតាំងប្រាណពុំបានពិត ។
មិនត្រឹមប៉ុណ្ណោះអស់ព្រះសង្ឃ ព្រះទ័យស្រោចស្រង់ក្នុងអាណិត
ដឹកនាំបាសកឲ្យដក់ចិត្តជួយគិតពីការសិក្សាជាតិ ។
សាងសាលារៀនមានព្រោងព្រាតគ្មានខាតថវិការាជការសោះ ។
គ្រប់វត្តសុទ្ធសឹងប្រឹងប្រឹតប្រៀន សាសាលារៀនគ្មានចន្លោះ
គ្រប់ភូមិកុះករទោះកៀនកោះសាលាដូចហោះទៅតម្កល់ ។
បើគ្មានព្រះសង្ឃអ្នកដឹកនាំ ឲ្យមនុស្សជឿងមាំក្នុងមគ្គផល
តើងាយអ្នកណានឹងគិតយល់ ជួយផ្ដល់រាជការបានប៉ុណ្ណឹង ។
សម្ដេចបិតាជាអម្ចាស់ ក៏ទ្រង់បានត្រាស់ច្បាស់ឲ្យដឹង
ជាញឹកញយណាស់ពីរឿងហ្នឹងឲ្យជាតិយើងដឹងសព្វគ្រប់ហើយ ។
ដូច្នេះការបួសគ្មានចង្រៃ គ្មានហួសសម័យឯណាឡើយ
ទោះមានជនខ្លះធ្វើព្រងើយ ប្រែខ្នងឆ្លងឆ្លើយថាថោកទាប ។
ហ៊ានបួសព្រោះតែហ៊ានលះចិត្ត ដែលធ្លាក់ឆ្មើងគិតប្រកាន់ភាព
ដើម្បីឲ្យបានបាត់ពីបាយ ម្ដេចខ្លាចថោកទាបមកដល់កាយ ។
គេប្រឹងប្រព្រឹត្តចិត្តឲ្យស្អាតព្រឹតឡើងកាន់បាត្រដើរបិណ្ឌបាយ
ស្លៀកពាក់ក៏អន់មិនឆើតឆាយ កោរសក់អត់បាយឆ្ងាយពីផ្ទះ ។
ច្បាប់បួសអីចឹងគឺតឹងតែង ឲ្យមនុស្សលះលែងចិត្តមានះ
ចេះឱនទោនទាបក្រាបសំពះ សមនឹងឃ្លាល្បះភាសិតថា ។
<< ទាស:ទម្លាយបង់មាន: ជរ:ទម្លាយរូបសោភា
ថ្លែងរឿងព្រះពុទ្ធផុតវេរា យាចកឈ្មោះថាថោកទាបពិត >> ។
ដូច្នេះអ្នកបួសហួសពីទាប ព្រោះភាពពឹងគេសាងជីវិត
តែបើមើលពង់ត្រង់ផ្លូវចិត្តនោះពិតជាថ្លៃឥតអ្វីស្មើ ។
ព្រោះអីព្រះសង្ឃដែលទ្រង់សីលមិនមែនខូចខិលឬខ្ជិលធ្វើ
របៀបសុំទៀតក៏ថ្នាក់លើដូចយើងស្រាយរើខាងលើស្រាប់ ។
មិនមែនដូចស្មូមដើរសូមទានដែលដាក់ទុកប្រាណថាអភ័ព
សុំគេតាមចិត្តឥតទម្លាប់ គេស្អប់គេខ្ពើមឆ្អើមគ្រប់គ្នា ។
ព្រោះខ្ជិលកសាងអាងតែសុំ មារយាទធ្វើយំព្រួយកំព្រា
រៀបរាប់ឲ្យតែគេមេត្តា ត្រង់គុណល្អជាគ្មានធ្វើសោះ ។
រីឯព្រះសង្ឃខ្ញង់ជាងហ្នឹង មិនធ្វើអីចឹងឲ្យអាប់ឈ្មោះ
ហើយទាំងចរិយាក៏គ្មានមោះ ល្មមដោះពាក្យគេនិន្ទាបាន ។
ធ្វើខ្លួនជូនគេជាស្រេបុណ្យប្រព្រឹត្តសាងគុណគាប់កល្យាណ
ជួយចែវសង្គ្រោះញាតិសន្តាន ជួយជាតិដូចបានថ្លែងមកហើយ ។
ខ្មែរមិនទាន់ខ្មាំងតាំងចិត្តហួសទ្រាន់នឹងការបួសយ៉ាងហ្នឹងឡើយ
មានតែស្ដើងស្ដួចដែលលួចឆ្លើយព្រោះគេដល់ត្រើយសើយគូទដាក់ ។
ឯសាលារៀនមានច្រើនពិតតែស្រេចនឹងចិត្តដែលគេស្មគ្រ
មិនបួសក៏រៀនគ្មានឧបសគ្គ ឡើងថ្នាក់ទៅលើប្រសើរក្រៃ ។
តែបើគេចង់ទ្រង់ចីពរ ដើម្បីកាន់ធម៌ដ៏ប្រពៃ
បួសចុះប្រុសប្រាជ្ញកុំខ្លាចភ័យ វាគ្មានទោសពៃរ៍ទៅអ្វីទេ ។
រាជការសង្គមបានខំរៀប របៀបសិក្សាជាហូរហែ
ចែកជាពីរផ្លូវឥតផ្លាស់ប្រែ ស្រេចតែកូនចៅទៅសិក្សា ។
របៀបមួយផ្នែកប៉ែកបច្ចុប្បន្ន សំរាប់យុវជនពុំបព្វជ្ជា
មួយទៀតហៅពុទ្ធិកសិក្សា សំរាប់ជនណាជាបព្វជិត ។
ដូច្នេះការរៀនមានពីរផ្លូវ សុទ្ធតែត្រឹមត្រូវគ្មានរខិត
ចង់រៀនខាងណាស្រេចលើចិត្ត កុំគិតជាល្បែងប្រជែងគ្នា ។
កុំរុញអ្នកបួសឲ្យហួសខុស ផុតពីឋានមនុស្សទៅសួគ៌ា
អ្នកបួសមិនមែនជាតិទេវតាគឺជាតិខេមរាដូចគ្នាដែរ ។
ហើយជាយុវជនបន្តវង្ស មានពូជមានពង្សពីឈាមខ្មែរ
ដូចជាយុវជនទាំងពួងដែរ មិនមែនក្លាយបែរខ្មែរពីប្រាណ ។
ប៉ុន្តែអ្នកបួសហួសពីគេ ត្រង់ចែកចិត្តរេជាពីរស្ថាន
គឺមួយស្វែងរកសួគ៌និព្វាន ពីរកសាងប្រាណក្នុងបច្ចុប្បន្ន ។
មុននឹងទៅសួគ៌គួរតែសាកបែរងាកសាងខ្លួនឲ្យគ្រប់គ្រាន់
មិនមែនឡើងសួគ៌ដោយចៃដន្យ ទាំងពេលបច្ចុប្បន្នអីចឹងទេ ។
មួយទៀតការបួសហើយវិលសឹកតាមយើងរិះនឹករកពាក្យកែ
ឃើញថាជាគុណគួរកុំប្រែត្រូវទុកហូរហែឲ្យវែងឆ្ងាយ ។
ព្រោះបួសហើយសឹកឫកនេះថ្លៃ ឲ្យទាន់សម័យដែលប្រែក្លាយ
- ទីមួយឲ្យកូនខ្មែរទាំងឡាយជាប់ចិត្តសិ្នទ្ធកាយតាមដូនតា ។
ឲ្យសមនឹងពាក្យដ៏សំខាន់ដែលថាខ្មែរកាន់ពុទ្ធសាសនា
កុំកាន់តែមាត់ចិត្តសាវ៉ា កាន់គ្រាន់ឃោសនាយកបុណ្យសក្តិ ។
សម្ដេចឪយើងដែលទ្រង់ធម៌ ជាឧទាហរណ៍ដ៏ជាក់លាក់
គឺទ្រង់កាន់វង្សជាខ្មែរម្នាក់ ព្រះទ័ពស្មោះស្មគ្រទំនៀមជាតិ ។
ទ្រង់កាន់ព្រះផ្នួសបួសជាសង្ឃ តាមបែបព្រះវង្សពង្សនរនាថ
សមជាក្សត្រខ្មែរឥតប្រែឃ្លាតអ្នកជាតិនិយមពុទ្ធសាសនា ។
- ទីពីរឲ្យខ្មែរប្រកាន់ខ្ជាប់ នូវបទទម្លាប់ដ៏ថ្លៃថ្លា
ដែលឲ្យយើងចេះសង្គ្រោះគ្នា ដូចបានពណ៌នាខាងដើមហើយ ។
ព្រោះអីយើងលេងបួសវិញ ក៏គ្មានចំណេញប៉ុន្មានឡើយ
យូរទៅអ្នកបួសកាន់តែស្បើយ ដល់ហើយក៏បាត់រលត់បង់ ។
ដល់ផុតអ្នកបួសជំនួសព្រះគ្រហស្ថអ្នកលះទ្រព្យស្រោចស្រង់
ដាច់សូន្យដូចគនាជាពិតត្រង់ ព្រោះគ្មានព្រះសង្ឃជាសាក្សី ។
រលាយអស់វត្តរលត់ឈឹងកូនខ្មែរធ្លាប់ពឹងតើបានអ្វី
វានឹងធ្លាប់ធ្ងន់សាជាថ្មីដល់ម្ចាស់ផែនដីក្នុងការស្រាយ ។
បើនាំគ្នាបួសឲ្យបន្ទាប់ បន្តគ្នាជាប់ខ្សែស្រឡាយ
សាសនាពិតជាមិនអន្តរាយ អាចតាំងនៅឆ្ងាយអង្វែងបាន ។
ហើយបើយើងប្រឹងឲ្យព្រមគ្នាលើកស្ទួយសាសនាឲ្យថ្កើងថ្កាន
ខ្ពងខ្ពស់ជាងនេះទៅទៀតបាន យើងហ៊ានថាធូរដល់សង្គម ។
ព្រោះមនុស្សជឿបុណ្យគុណមគ្គផលរឹតតែជួយផ្ដល់ការឧបត្ថម្ភ
ខាងកិច្ចសិក្សាការអប់រំ មួយភាគយ៉ាងធំសមឥតខ្វះ ។
ជាតិអាចសំចៃលៃថវិកាពីសាងសលាពីសាងផ្ទះ
ពីការផ្ដត់កូនចៅខ្លះ ទុកយកទៅប៉ះការខ្វះខាត ។
នៅក្នុងវិស័យដទៃផ្សេង ចំរើនក្រៃលែងដល់រដ្ឋជាតិ
ប្រសិនជាលុបទម្លាប់ស្អាតនេះទៅតើជាតិចំណេញអី ។
បើនឹងនិយាយថាការបួស វានាំឲ្យបួសសម័យថ្មី
ខាតពេលដែលត្រូវសាងផែនដី សាងជាតិឃ្មាតខ្មីឲ្យក្រៃលែង ។
ថានេះវិះត្រូវតែនៅខុសមិនគិតវ័យមនុស្សឲ្យជាក់ស្ដែង
តើអ្នកណាហ្ន ! ទៅកំហែង ឲ្យក្មេងនៅស្ទើរធ្វើការងារ ។
គេចែផ្នែកមនុស្សទាំងប្រុសស្រី តាមវ័យទាំងបីមកយូរយារ ។
ទីមួយគឺវ័យនៃកុមារជាវ័យត្រូវការសិក្សាមុន ។
ពីរគឹវ័យហៅកណ្ដាលជាកាលត្រូវមនុស្សកសាងទុន
ទីបីវ័យកសាងគុណធ្វើបុណ្យធ្វើទានសីលភាវនា ។
អ្នកបួសច្រើនក្មេងស្វែងរៀនសូត្រតាំងចិត្តស្លូតបូតតាមដូនតា
បួសហើយចាប់ផ្ដើមការសិក្សា ល្មមវ័យកាលណាក៏សឹកវិញ ។
មកលៃប្រឌិតផលិតផល ជួយជាតិដិតដល់យ៉ាងពេញលេញ
ប្រកបរបររកចំណេញ បំពេញមុខងារជាពលរដ្ឋ ។
រីឯយុវជនមិនបានបួស ក៏មិនជ្រុលជ្រួសហួសបែបបទ
ទោះបីមិនចូលជាសិស្សវត្ត ក៏គង់ចូលបទសិក្សាដែរ ។
មិនដែលម៉េឪស្គាល់ត្រូវខុសណាមួយប្រទូស្ដប្រទេចជេរ
ដល់ក្មេងក្នុងវ័យសិក្សាដែរឱ្យបែរត្រឡប់ឈប់រៀនឡើយ ។
គ្មានការបង្ខំដំបង្ខិតមានតែលោមចិត្តថាកូនអើយ
ខំរៀនសូត្រកុំព្រងើយខ្លួននាងធំហើយត្រូវចេះខ្មាស ។
ទាន់នាងនៅក្មេងវ័យវែងឆ្ងាយ កុំឲ្យនឹកស្ដាយដល់ទៅចាស់
តែមានគ្រួសារការច្រើនណាស់ គ្មានពេលណាផ្លាស់វិលវិញទេ ។
ដូច្នេះថាបួសនាំឲ្យខាត ឲ្យខូចការជាតិដូចពាក្យកែ
យើងហ៊ានឆ្លើយថាមិនពិតទេ ដូចពោលហូរហែមកនេះឯង ។
មួយទៀតបើបួសជ្រុលហួសវ័យ ព្រោះលៃមិនទាន់ក្នុងកាលក្មេង
រឿងនេះក៏គ្មានចម្លែកផ្សេង វាតែងតែមានជាធម្មតា ។
ទោះមិនអ្នកបួសក៏ហួសដែរ ព្រោះខ្មែរឱហាតជាតិសិក្សា
ខ្លះរៀនពីវ័យកុមារា ដល់ចាស់វស្សាក៏មិនឈប់ ។
- ទីបីប្រយោជន៍ខាងអប់រំ លើកស្ទួយសង្គមខាងសេពគប់
ព្រោះអីការបួសជាទំនប់ព្រោះអីការបួសជាទំនប់
ជួយផ្ដល់សំណាងខាងខាងនិស្ស័យឲ្យស្គាល់ទោសពៃរ៍អបាយបួន
ចេះកាន់វិន័យយ៉ាងមាំមួនចេះហាត់ពត់ខ្លួនខាងចរិយា ។
ផ្នែកនេះជាភាគមួយយ៉ាងធំ ខាងផ្ដល់សង្គមឲ្យថ្លៃថ្លា
កូនខ្មែរដែលបានចូលបព្វជ្ជា សាសនាអប់រំសមគ្រប់កាយ ។
ឲ្យចេះគោរពច្បាប់ខុសត្រូវ ស្គាល់គុណម៉ែឪគ្រូបាធ្យាយ
ស្គាល់តូចស្គាល់ធំផងទាំងឡាយស្គាល់ញាតិជិតឆ្ងាយមិនវិបត្តិ ។
ស្នេហាជាតិសាសន៍រាជបល្លង្ក រួបរួមកម្លាំងថ្លើមប្រម៉ាត់
គាំពាររក្សាព្រះមហាក្សត្រមិនឲ្យសូន្យបាត់ពីសាវតារ ។
ឲ្យចេះជួញចិត្តប្រឌិតផលឲ្យចេះជួញចិត្តប្រឌិតផល
សាងកុដិសាលាព្រះវិហារជួយចែររក្សារាជការប្រមុខរដ្ឋ ។
ដល់សឹកមកវិញចិត្តប្រពៃ ព្រោះជាបនិស្ស័យដែលហាត់ពត់
មានចិត្តស្លូតត្រង់ក្នុងកម្មបថបាក់ផ្នត់ជាក់តាមផ្លូវសាសនា ។
បើមិនបានច្រើនគង់កើនខ្លះ មិនមែនស្រឡះបង់អាសា
តាមភ័ព្វនិស្ស័យព្រេងវាសនាតាមបែបដូនតាជាប់តទៅ ។
ដូច្នេះបួសសឹកឬកពិសេសជួយជាតិប្រទេសជាច្រើនផ្លូវ
បើកាន់សាសនាតាមម៉ែឪនោះត្រូវតែឆ្លៀតបួសកុំខាន ។
បើមិនបួសយូរចូរតាមស្មគ្រផ្លាស់គ្នាម្តងម្នាក់ឲ្យគ្រប់ប្រាណ
ព្រោះមិនជាធ្ងន់ខ្លួនប៉ុន្មាន ហើយឲ្យយើងបានស្គាល់ច្បាស់លាស់ ។
នូវច្បាប់វិន័យពុទ្ធសាសនានូវច្បាស់ចរិយាខាងធម្មសាស្រ្ត
នូវគោលគំនិតព្រះជាម្ចាស់ នូវភាពកម្រាស់ជម្រៅធម៌ ។
តើធម៌ព្រះពុទ្ធផុតសម័យឬឲ្យទោសពៃរ៍លំអក់ពណ៌
ដល់ជាតិប្រជាពលនិករ ឬក៏ជាធម៌ដឹកនាំសត្វ ។
យើងសូមបញ្ជាក់មួយវគ្គទៀតដោយឆ្លៀតជ្រៀតយកពាក្យមកស្កាត់
ចំពោះបញ្ហាការប្រតិបត្តិ តាមខ្សែបន្ទាត់ពុទ្ធសាសនា ។
អ្នកខ្លះបួសហើយលាត់សើយខិលរប៉ូចរប៉ិលខ្ជិលសិក្សា
ត្រូវទានពាសពោរជោរហ៊ឺហា មានពាក្យគេថាគ្រប់ទិសទី ។
ឲ្យបួសយ៉ាងហ្នឹងបាត់តម្លៃ នាំតែហិនហៃប្រពៃណី
ដូចដែករឹងប៉ែះត្រូវច្រេះស៊ីឈ្លេចឈ្លីទម្លុះឲ្យធ្លុះធាយ ។
សំដីទាំងនេះយើងរិះគិត ក៏ឃើញថាពិតឥតប្រែក្លាយ
តែបើរៀបរាប់តាមបរិយាយយើងអាចដោះស្រាយយ៉ាងនេះថា ។
សាសនាព្រះពុទ្ធបរិសុទ្ធថ្លៃ ជាទីអាស្រ័យជនគ្រប់គ្នា
គ្មានរើសមុខមាត់ចិត្តយ៉ាងណា ឲ្យតែជ្រះថ្លាក៏បួសបាន ។
ព្រោះជាសាសនាប្រសើរក្តាត់ របស់មនុស្សសត្វគ្រប់គ្រប់ប្រាណ
ជនណាជ្រះថ្លាក្នុងសន្ដានក៏អាចបួសបានដូចដូចគ្នា ។
តែបើបួសហើយឈ្លើយគំនិតប្រព្រឹត្តល្មើសច្បាប់នៃសាសនា
ព្រះពុទ្ធជាម្ចាស់លោកត្រាស់ថា លោកគ្មានធានាជននោះឡើយ ។
បើគេដាំក្រូចបានផលក្រូច បើគេសាងខូចអាក្រក់ហើយ
មិនអាចចៀសវាងផលនេះឡើយនេះជាពាក្យឆ្លើយល្មមគ្រប់គ្រាន់ ។
មួយទៀតបើយើងនឹងដោះស្រាយឲ្យឃើញវែងឆ្ងាយនាបច្ចុប្បន្ន
យើងអាចប្រៀបធៀបឲ្យជាក់ស្ប័នចែកជាថ្នាក់ជាន់តាមតម្លៃ ។
អ្នកបួសពួកខ្លះក្រាស់ដោយបាប ប្រព្រឹត្តថោកទាបខុសវិន័យ
ពិតមែន, ប៉ុន្តែបើប៉ាន់ថ្លៃ ប្រៀបមើលតម្លៃទោសនិងគុណ ។
គង់ឃើញថាគោលការប្រព្រឹត្ត ជ្រុលខាងសុចរិតច្រើនជាងមុន
គឺមានការធ្វើអំពើបុណ្យ និងគុណបវរល្អច្រើនណាស់ ។
រីឯការទ្រុស្ដខុសចរិយា ពានត្រៃសិក្ខាដោយឥតខ្មាស
វាជាភាគតូចស្ដួចស្ដើងណាស់ យកមកប្រកាសក៏មិនសម ។
មួយទៀតច្បាស់សង្ឃអង្គល្អិតខ្ពស់ ជាងច្បាស់គ្រហស្ថខាងអប់រំ
ហើយច្បាប់នេះទៀតជ្រៀតក្រឹត្យក្រម មានតូចមានធំជាច្រើនស្ថាន ។
ចំណែកអ្នកបួសដែលជ្រួសចិត្ត ជ្រុលខាងប្រព្រឹត្តចិត្តបំពាន
ចំពោះក្រឹត្យក្រមធំប្រធាន ក៏លោកមិនហ៊ានបំពានដែរ ។
ជ្រុលជ្រួសថ្លោះធ្លោយដោយនិស្ស័យត្រឹមតែទោសពៃរ៍គួរស្ដីជេរ
ត្រង់ហ៊ានជាខ្មាំងនឹងច្បាប់ខ្មែរ យើងឃើញហើយដែរកម្រណាស់ ។
កំហុសតិចតួចស្ដួចស្ដើងហ្នឹង បើគៃលៃថ្លឹងគង់ឃើញច្បាស់
វានៅតែត្រង់ត្រូវល្អណាស់ ជាងគ្រឹហាវាសផងទាំងឡាយ ។
គ្រហស្ថអស់ត្រឹមច្បាស់ផែនដី ក្រៅនេះសេរីមានទូលាយ
ចង់ធ្វើយ៉ាងម៉េចហៅសប្បាយ ក៏គ្មានគិតកាយក្រែងអាបត្តិ ។
រឿងស្រីរឿងស្រាបារាំច្រៀងស្ដាប់សូរស័ព្ទសៀងច្រៀងប្រតិព័ទ្ធ
ស្រែកហ៊ោកញ្ជ្រៀវពុំក្រែងមាត់ ដើរលាត់ដើរសើយតាមចិត្តចង់ ។
ដើរលេងលំហែក្បែរមុខវាំង ត្រៀបត្រាលើតាំងកៅអីបង់
មើលកុនមើលល្ខោនឡករាំវង់ ឆ្លៀតដើរចែចង់ផ្លូវស្នេហា ។
មានប្ដីប្រពន្ធរួមស្នេហ៍ស្និទ្ធផ្ដេកផ្ដិតផ្លូវកាមតាមប្រាថ្នា
ជិះកង់ជិះឡានស្រែកឡូឡា ចង់ធ្វើយ៉ាងណាក៏គ្មានភ័យ ។
គ្មានភិតគិតភ្លឹកនឹងនាក្រែង អាបត្តិអាប្រែងច្បាស់វិន័យ
ឯលោកសង្ឃវិញគ្មាននិស្ស័យ លោកគ្មានអស់ដៃអីដល់ម្លឹង ។
បើធៀបប្រៀបប្រឹតចិត្តជាបុណ្យ ជញ្ជីងទោសគុណទប់ទល់ថ្លឹង ។
វាចែកដូចចែងថ្លែងអីចឹងពណ៌នាប៉ុណ្ណឹងជាទំនង ។
ប៉ុន្តែសូមមិត្តរួមសាសនា យល់ឲ្យច្បាស់ថាការខុសឆ្គង
របស់អ្នកបួសទាំងនោះផងទោះជាសៅហ្មងតូចក៏ដោយ ។
ក៏ច្បាប់វិន័យកាត់ក្រីទោសមិនដែលសន្ដោសអនុគ្រោះឲ្យ
លោកដែលប្រព្រឹត្តចិត្តថ្លោះធ្លោយត្រូវប្រែកែក្រោយឲ្យសក្តិសម ។
ពីព្រោះករណីយកិច្ចលោកសង្ឃ ដោយត្រង់គឺដៅការអប់រំ
ឲ្យល្អចរិយាជាប្រឋមទើបគេមកខំប្រឹងអត់បាយ ។
ចុះបើមកបួសជ្រួសបណ្ដោយ បណ្ដែតចិត្តឲ្យនៅរាយមាយ
ធ្វើតាមតែចិត្តគិតសប្បាយយកតាមតម្រាយគ្រឹហាវាស ។
ការបួសចិញ្ចឹមចិត្តដូច្នេះ ពិតជាគ្មានខ្មេះគួរឲ្យខ្មាស
បួសតាំងពីក្មេងវែងដល់ចាស់ គ្មានផ្លាស់ចរិយាមារយាទប្រាណ ។
ការបួសនោះទៀតក៏គ្មានន័យ មានតែទោសពៃរ៍អន្តរធាន
ការខ្លួនក៏ខាតជាតិក៏ខានបង់បាយមិនបាបប្រយោជន៍អ្វី ។
អ្នកបួសលោកដឹងខ្លួនយ៉ាងនេះ បានជាលោកចេះតាំងស្មារតី
ប្រព្រឹត្តអប់រំទាំងចាស់ថ្មីឃើញគួរគប្បីមិនសូវឆ្គង ។
អ្នកស្រែកធ្វើស្រូវរដូវកាលស្ទុះស្ទាស្រើបស្រាលដោយបំណង
ចង់បានផលច្រើនជាងមិត្តផង ដោយនូវគន្លងផ្លូវសុចរិត ។
រីឯអ្នកបួសក៏ដូច្នោះប្រឹងប្រែងស្រាយដោះខាងផ្លូវចិត្ត
យកជ័យជំនះឈ្នះអស់ចិត្តដោយការប្រព្រឹត្តអប់រំប្រាណ ។
អស់មិត្តទាំងឡាយរួមសាសនាមានចិត្តជ្រះថ្លាដែលបានអាន
សូមមិត្តមេត្តាកុំរំខាននឹកស្មានថាខ្ញុំក្រុមទៅក្រោយ ។
ខ្ញុំក្រងចងជាបទបរិយាយនេះគឺដោះស្រាយការថ្លោះធ្លោយ
ដែលអស់យុវជនជំនាន់ក្រោយ បណ្ដោយតាមចិត្តបំបិទគុណ ។
មិនបើឲ្យឃើញភាគផលល្អ ដែលកកើតពីទីស្រែបុណ្យ
ជាដែលជម្រកមកពីមុនជាគុណជួយកែកូនខ្មែរអឺយ ! ។
កម្ពុជសុវិយា,ឆ្នាំទី ៥៣ លេខ ២ ព.ស ២៥៤៣ ខែ មេសា - ឧសភា - មិថុនា គ. ស ១៩៩៩ ក. ក ន. យើងបានដកស្រង់យកអត្ថបទកំណាព្យដែលពោលថា << ម៉េចក៏ចាំបួស ម៉េចក៏ដាំសឹក >> របស់លោក ផល ទិត និពន្ធក្នុងឆ្នាំ ១៩៥៦ កាលលោកនៅជាលេខាធិការ របស់ក្រុមជំនុំព្រះត្រៃបិដកនៃវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ មកចុះផ្សាយក្នុងទស្សនាវដ្ដីម្ពុជសុរិយាលេខ២ ឆ្នាំ ១៩៩៩ នេះ ដើម្បីបកស្រាយបំភ្លឺ ដូចតទៅ :

If you want to send any Poem or other in this blog please Email: ngannsocheat@yahoo.com

Read more!

Monday, June 16, 2008

បំណងរបស់ពុក

បំណងរបស់ពុក

.ប៉ាភ្ជួរ ប៉ារាស់កាប់គាស់លី

ខិតខំសំភីរៀងរាល់ថ្ងៃ

បង្ហូរញើសឈាមក្រោមក្តៅថ្ងៃ

ប្រយោជន៍ដើម្បី ប្រពន្ធកូន។

.ខ្លួនប៉ាធានា គ្រប់កិច្ចការ

ចាត់ទុកអាត្មាដូចជាក្បូន

បញ្ជិះចម្លងរាល់រូបកូន

សណ្តោងសណ្តូនដល់ត្រើយនាយ

.ការងារធ្ងន់ស្រាលប៉ាមិនគិត

លំបាកផ្លូវចិត្ត ឬផ្លូវកាយ

ពេលណាឃើញកូនសើចសប្បាយ

ទុក្ខប៉ារសាយ ស្បើយមួយគ្រា

.ប៉ាជមរុញកូនឱ្យបានចេះ

រៀនយកចំណេះចេះវិជ្ជា

សង្ឃឹមថ្ងៃក្រោយ កូនភ្លឺថ្លា

ទីពឹងអាត្មាខ្លួនឯងបាន

.ប៉ាចង់ឱ្យកូនកសាងខ្លួន

ថ្លៃថ្លាមាំមួនណាកល្យាណ

ចំណែករូបប៉ាមិនប៉ុន្មាន

ឥឡូវខ្លួនប្រាណកាន់តែចាស់

.ប៉ាចង់ឱ្យកូនដើរផ្លូវត្រូវ

ព្យាយាមប្រដៅទូន្មានណាស់

ឱ្យស្គាល់ខុសត្រូវ ឱ្យបានច្បាស់

កុំឱ្យប្រទះផ្លូវអបាយ

.ចូរកូនរក្សាវង្សត្រកូល

បងប្អន្អូមិត្តមូល កុំខ្ចាត់ខ្ចាយ

ល្បែងស្រី ល្បែងស្រា ចៀសឱ្យឆ្ងាយ

បាបមិត្តទាំងឡាយកុំពាក់ព័ន្ធ

.ប៉ាចង់ឃើញកូនបានក្តីសុខ

សម្បត្តិស៊ីចុកមានគ្រប់ក្រាន់

បើមានកូនចៅ ប្តីប្រពន្ធ

កុំបីរិះគន់ ទាស់តែងគ្នា

.ឥឡូវកូនប៉ាទាំងឡាយអើយ

ពុកម៉ែចាស់ហើយកូនពុំងា

អ្វី ៗ ផ្ញើលើកូនគ្រប់គ្នា

ជា ប្ញ ពុំជា នៅលើកូន

Read more!

សិល្បៈចម្រៀងចាប៉ីខ្មែរ

សិល្បៈចម្រៀងចាប៉ីខ្មែរ

(បទពាក្យ ៨)

ដោយ មៀច ប៉ុណ្ណ

ឧបករណ៍តន្រីចាប៉ីដងវែង

បូកនឹងសំឡេងចម្រៀងប្រគំ

សូរស័ព្ទកាព្យឃ្លោងពិរោះរងំ

បំពេអារម្មណ៍សក្តិសមស្រស់ស្រាយ ។

សិល្បករខ្មែរពូកែកំណាព្យ

ជួនជាប់ដរា បច្រៀង បរិយាយ

ជារឿងកំប្លែងបានសើចសប្បាយ

ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា ។

បើមានដៃគូរច្រើនច្រៀបង្អាប់

សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ

តបទៅតាមមកខោខំតវ៉ា

សំដីផ្លែផ្កាចំអន់ឡែបខាយ ។

រដូវទំនេររិះរេលំហែ

ពន្លឺព្រះខែចែងចាំងត្រសាយ

អ្នកស្រុកអ្នកភូមិញាតិមិត្តជិតឆ្ងាយ

ហេតុចង់សប្បាយមូលមកជួបជុំ ។

វាតទីដំកង់កណ្ដាលទីធ្លា

យាយតាមីមាកំលោះក្រមុំ ។

ខ្លះឈរអង្គុយកន្លែងសមរម្យ

ចាំស្ដាប់ជិតជុំទ្រហឹងអឺងអាប់ ។

អ្នកច្រៀងតម្រូវទៅតាមបំណង

ស្នើរយោបល់ឆ្លងបំណងអ្នកស្ដាប់

ចង់ស្ដាប់ល្បែងល្បងឬចង់បង្អាប់

ឬមួយចង់ ស្ដាប់ ស័ព្ទរឿងបុរាណ

ព្រលប់ផ្កាយព្រាតអាធ្រាត្រផ្កាយជុំ

សំឡេងរងំចាប៉ីចំណាន

បើកបទបង្គំតាមដោយដើមដាន

គោរព សន្ដានមីងមាយាយតា ។

ចាប់ចូលសាច់រឿងបុរាណកវី

សូរស័ព្ទចាប៉ីផ្សំនឹងវាចា

បន្លឺចម្រៀងក្រអួនវោហារ

ថ្ងូចថ្ងូរវាចាពិរោះជាប់ចិត្ត ។

ត្រង់ឆាកព្រាត់ប្រាសនិរាសគូគាប់

អ្នកស្ដាប់ស្រពាប់ស្រពោនអាណិត

ដល់តួរងគ្រោះបែកបាក់

ស្នេហ៍ស្និទ្ធត្រូវយក្សបង្ខិតបង្ខំទៅឆ្ងាយ ។

ស្រីៗអ្នកស្ដាប់ដែលមានចិត្តទន់

ឃើញតួទារុណឈឺចាចាប់ចិត្តកាយសម្រក់

ទឹកភ្នែកយំយែកសោកស្ដាយ

ស្រណោះអាល័យតួអង្គតួឯក ។

លុះដល់ឆាកប្រយុទ្ធជៀងជាក់

ក្សត្រានិងយក្សខ្លាំងក្លាអនេក

ពលយក្សក្រៃក្រាស់ធំៗចម្លែក

ងងឹតពេញមេឃបាំងសែងសុរិយា ។

កងទ័ពក្រុងមារកត់ត្រាមិន

បាន មិនមែនវាល់ឡានដូចទ័ពមនុស្សា

វាល់នឹងសមុទ្រច្រើនផុតមាត្រា

សាហាវហានក្លាដូចអសនី ។

ខ្លះកាន់លំពែងដាវដំបង

ខ្លះជិះលើខ្នងមហឹសា-ដំរី

ខ្លះជាសេនារេហ៍ពលដើរដី

ខ្លះហិចហោះខ្មីលើអាកាសា ។

ស្រែកហ៊ោសន្ធាប់ញាប់ញ័រប្រថពី

វាសវាត់គ្រវីអាវុធមុតថ្លា

សម្លុតសម្លឹងខឹងនឹងក្សត្រា

ជាអង្គមនុស្សាឫទ្ធិក្លាហៅហាន

អ្នកច្រៀងធ្វើត្រាប់តាមកាយវិការ

ជួនហក់ឆ្លេឆ្លាជួនពើតពើងប្រាណ

គ្រវីចាប៉ីធ្វើតាមលំអាន

យក្សយង់ក្សត្រាប្រហាក្សិណក្ស័យ

ស្ដេចនាំនាងនាថរិលវឹងបិរី

ឆ្លាស់ឆ្លងដងព្រៃជ្រលងបព្វតា ។

រាយរាប់រុក្ខជាតិព្រៃភ្នំក្រំថ្ម

ជ្រោះជ្រង លំអ ដែនអរញ្ញវា

រៀបរាប់សត្វម្រឹគបក្សីបក្សា

រាប់អស់មច្ឆាហែលតាមទឹកហូរ ។

រាប់ទាំងបុប្ផាគន្ធាសព្វសាយ

ភូមរីទាំង ឡាយក្រេបរសពិដោរ

ក្លិនរសាត់ឆ្ងាយភាយតាមវាយោ

ហាក់ដូចជាស្នូរនៃតួរ្យតន្រ្តី ។

ឱ ! កវីខ្មែរពូកែបណ្ដាច់ រចនា

ពាក្យពេចន៍ល្បិចល្បងល្បាញល្បី

ឱ ! អ្នកចម្រៀងច្រៀងលេងសំដី

ដេញភ្លេងបំភ្លៃពិរោះភរិម្យ ។

ឱ ! រាត្រីខ្មែរខែរះភ្លឺថា

រីករាយចិន្ដាអធ្រាត្រដាស់ទុំ

ស្ដែងស្ដាប់ចម្រៀងបំពេសង្គម

បបោសអារម្មណ៍សំងំសុខសាន្ត ។

នាំគ្នាការពារថែវប្បធម៌ជាតិ

កុំឲ្យរវាតទើបជាតិថ្កើងថ្កាន

រក្សាគង់វង្សកេរពីបុរាណត

ទៅសន្ដានរឿង ដរាប អើយ

Read more!

Sunday, June 15, 2008

សួនកំណាព្យ

សួន​កំណាព្យ​ខ្មែរ Khmer Poem


Read more!

អ្នករៀនដើម្បីជាតិ

2-study-4-khmer.gif

អ្នករៀនដើម្បីជាតិ

ហៃកុមារា

ចូរខំនាំគ្នា

រៀនអក្សរសាស្រ្ត

ចូរកុំរត់លេង

ត្រូវនឹកអៀនខ្មាស

ហាត់អានឲ្យច្បាស់


សរសេរឲ្យត្រូវ ។


រៀនសូត្រឲ្យចេះ

អស់អាថ៌ចំណេះ

កុំឲ្យសត្រូវ

ញាំញីលើក្បាល

ចិរកាលតទៅ

នាំឲ្យអាស្រូវ


ថោកដល់ជាតិទៀត ។


រដ្ឋខ្មែរតូចណាស់

ចូរប្រែក្រឡាស់

រិះរេរកស្នៀត

កុំនៅឡែឡ

ខាតពេលបង់សៀត

នាងអើយខំឆ្លៀត


ទាន់នាងនៅក្មេង ។


ចូរនាងជឿថា

រដ្ឋនឹងថ្លៃថ្លា

ដោយសារនាងឯង

ដែលខំស្វាធ្យា

ដើម្បីចាត់ចែង

តាំងផ្ទះសម្បែង


ឲ្យល្អដូចគេ ។


ន. មោ . ក.ខ

ហាត់អានឲ្យល្អ

កុំនៅទំនេរ

ដីសខ្មៅដៃ

ព្យាយាមសរសេរ

កុំចាំគ្រូជេរ


រៀនសោះគេថា ។


កុំដូចមនុស្សខ្វាក់

តាមកែគេញាក់

ឆ្វេងស្ដាំតាមការ

ពួកជនបែបនេះ

មានក្នុងតម្រា

ថានាំអាត្មា


ទៅរកក្ដីទុក្ខ ។


១.២៣.៤

បូកសងតាមក្បួន

គុណចែកតាមមុខ

កុំធ្វេសប្រហែល

ខំឡើងគ្រប់ស្រុក

ទើបរដ្ឋបានសុខ


រស់រានក្សេមក្សាន្ត ។


អនាគតគឺអ្នក

ដូច្នេះត្រូវស្មគ្រ

កុំទំរន់ប្រាណ

នឿយហត់កុំត្អូញ

យកចេះឲ្យបាន

ខ្លួននាងថ្កើងថ្កាន


ពីព្រោះនឿយមុន ។


ខំគូរសំគូរ

អស់ទាំងគំនូរ

ធ្ងន់ស្រាលខំពុន

ចំណេះនេះហើយ

ដែលនាំនូវគុណ

បុណ្យសក្តិទ្រព្យធន


ដល់ជាតិដល់អ្នក ។


ជំនួញជួញប្រែ

ជាតិគេធ្វើតែ

បន្លំលួចលាក់

បិទភ្នែកខ្មែរស៊ី

ព្រោះជាតិខ្មែរខ្វាក់

នាងអើយគួរភ្ញាក់


ខំរុលទៅមុខ ។


រៀនដើម្បីអ្វី

ដើម្បីទឹកដី

ចូរចងចាំទុក

រដ្ឋកម្ពុជា

កេរិ៍ម៉ែឪពុក

សាងបានជាស្រុក


ដោយសារសាច់ឈាម ។


បើជាតិត្រូវការ

នាងកុំសាវ៉ា

ថយក្រោយទីមទាម

ស្ទុះស្មគ្របំរើ

ឲ្យទាន់ពេលភ្លាម

នោះទើបបដល់ពាម


គឺសុខសប្បាយ ។


ទោះរស់ទោះស្លាប់

ស្រីប្រុសប្រញ៉ាប់

ត្រូវបូជាកាយ

ដល់មាតុភូមិ

កុំបីនឿយណាយ

ជីវិតកុំស្ដាយ


ស្ដាយត្រង់តែជាតិ ។


បើសត្រូវជិះជាន់

ព្រួតតកុំគ្រាន់

វាយវាឲ្យឃ្លាត

កុំដេកផ្សងព្រេង

ត្រូវវាយឲ្យព្រាត់

វាយឲ្យខ្ទាយខ្ទាត់


ចាកពីទឹកដី ។


ត្រូវប្ដូរជីវិត

ស្លាប់រស់កុំគិត

ណានាងប្រុសស្រី

រស់នៅខ្ញុំគេ

មិនប្រសើរអី

ស្លាប់ព្រោះបូរី


ជយោស្លាប់ចុះ ។


បើនាងបណ្ដោយ

ដល់ទៅថ្ងៃក្រោយ

គ្មានបញ្ញាឆ្លុះ

ព្រោះខ្ជិលពុំរៀន

គំនិតតុញតុះ

ដល់ដឹងថាខុស


ចាស់ជ្រុលទៅហើយ ។


ពេលកន្លងទៅ

អ្នកនាងស្រែហៅ

ពុំវិលវិញឡើយ

នៅកមេងត្រូវប្រឹង

កុំធ្វើព្រងើយ

នែអ្នកនាងអើយ


មកទៅ ! មកទៅ ! ។


មកទៅសាលា

នាងកណ្ដៀតក្ដារ

ក្រាបលាម៉ែឪ

បបួលមិត្តភក្តិ

កុំគិតកាក់នៅ

ខំរៀនណាពៅ


អ្នកនាងកូនខ្មែរ ។


ម៉ែឪសប្បាយ

ចិត្តលោកខ្វល់ខ្វាយ

ខិតខំធ្វើស្រែ

នាងសង្វាតរៀន

ឲ្យបានពូកែ

កុំយំឡែឡែ


ខ្មាស់ជាតិជិតខាង ។


គុណគ្រូត្រូវស្គាល់

យប់ថ្ងៃនាងគាល់

ផ្ទិតផ្ទង់សំអាង

គឺគ្រូនេះហើយ

ដែលជួយកសាង

វាសនាសំណាង


ឲ្យនាងរាល់គ្នា ។


ចូរនាងចងចាំ

អស់ទាំងបណ្ដាំ

ខាងលើនេះណា

ព្រឹកស្អែកត្រៀមខ្លួន

ចេញចរយាត្រា

ឆ្ពោះទៅសាលា


ខំសិក្សាអឺយ ។


កម្ពុជសុវិយាឆ្នាំទី ៥៣ លេខ ២ ព.ស ២៥៤៣ ខែ មេសា - ឧសភា - មិថុនា គ. ស ១៩៩៩

Read more!

 

©2009 daily news | by TNB