Monday, October 13, 2008

Yuan nov srok khmer

ដោយភាពជាក់ស្តែងនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះពោរពេញទៅដោយជនលក់ជាតិបំរើផល
ប្រយោជន៍ឲ្យយួន មានប្រពន្ឋយួនជាដើមទាំងនេះធ្វើឲ្យខ្មែរបាត់បង់ទឹកដីគំនិតជាតិនិយមរបស់
កូនខ្មែរ មានតាំងពីកំណកំណើតជាតិខ្មែរម៉្លេះប៉ុន្តែពួកដឹកនាំផ្តាច់ការបែរជាបង្ក្រាបផ្នត់គំនិត
ជាតិនិយម របស់កូនខ្មែរ, ដោយលើកតំកើង ឡើង វិញ ជាតិសាសន៍ដទៃ នោះជាទង្វើ ជាក់ស្តែ
ងបច្ចុប្បន្ន របស់ហ៊ុន សែន

ដោយភាពជាក់ស្តែងនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះពោរពេញទៅដោយជនលក់ជាតិបំរើផល
ប្រយោជន៍ឲ្យយួន មានប្រពន្ឋយួនជាដើមទាំងនេះធ្វើឲ្យខ្មែរបាត់បង់ទឹកដីគំនិតជាតិនិយមរបស់
កូនខ្មែរ មានតាំងពីកំណកំណើតជាតិខ្មែរម៉្លេះប៉ុន្តែពួកដឹកនាំផ្តាច់ការបែរជាបង្ក្រាបផ្នត់គំនិត
ជាតិនិយម របស់កូនខ្មែរ, ដោយលើកតំកើង ឡើង វិញ ជាតិសាសន៍ដទៃ នោះជាទង្វើ ជាក់ស្តែ
ងបច្ចុប្បន្ន របស់ហ៊ុន សែន
(
កូនខ្មែរមានអារម្មណ៍យ៉ាងណាចំពោះជនដែលរស់ធំធាត់ដោយសារខ្មែរ[កើតមកជាខ្មែរធំធាត់
ដឹងក្តីលើទឹកដីខ្មែរស៊ីបាយខ្មែរបានបុណ្យសក្តិមាសប្រាក់រុងរឿងជានាយករដ្ឋមន្ត្រីដោយសារប្រ
ទេសខ្មែរ]ទីបំផុតជននោះមិនបំរើខ្មែរបែរជាបំរើយួន[យួនអន្តោប្រវេសពេញប្រទេសខ្មែរ,ហ៊ុន
សែនប្រគល់លោកសង្ឃខ្មែរទឹមសាខនទៅយួន]ទៅវិញ?)កូនខ្មែរមិនមែនទើបតែមានគំនិ
តជាតិនិយមពេលមានចំរូងចំរាស់ខ្មែរសៀមដូចដែលប្រព័ន្ធពត៌មានខ្មែរខ្លះហៃអើតាមហ៊ុនសែន
បានចុះផ្សាយនោះទេប៉ុន្តែផ្នត់គំនិតជាតិនិយមរបស់ពូជពង្សជាជាតិសាន៍ខ្មែរជាកូនខ្មែរមានតាំង
ពីកំណ កំណើតជាតិខ្មែរម៉្លេះ។ផ្នត់គំនិតជាតិនិយមនោះបានចាក់ឫសយ៉ាងជ្រៅក្នុងអារម្មណ៍កូនខ្មែរ
តាំងតែពីរាប់ពាន់ឆ្នាំមកដែលភស្តុតាងជាក់ស្តែងបំផុតបានស្តែងចេញជាសកម្មភាពនោះគឺប្រា
សាទអង្គរវត្តនិងជិតពីរពាន់ប្រាសាទកំពុងឈរជ្រងោពីរាប់ពាន់ឆ្នាំមកបញ្ជក់សក្ខីភាពនៃផ្នត់គំនិត
ជាតិនិយមរបស់កូនខ្មែរទៅពិភពលោក។បុព្វបុរសខ្មែរទាំងស្តេចទាំងរាស្ត្រគ្មានគិតពីកំលាំងនឿយ
ហត់បានរួមគ្នាខិតខំជាគំនិតនិងជាកំលាំងកសាងការពារពីមួយជំនាន់ទៅមួយជំនាន់ប្រាសាទ
ទាំងអស់ដើម្បីបង្ហាញអត្តសញ្ញា ជាតិសាសន៍ខ្មែរទៅពិភពលោកនោះហើយជាគំនិតជាតិនិយម
លេចធ្លោបំផុរបស់កូនខ្មែរ។កូនខ្មែរបច្ចុប្បន្ននិងកូនខ្មែរជំនាន់បន្តបន្ទាប់មានគំនិតជាតិនិយម
មិនអន់ជាងកូនខ្មែររៀមច្បងពីអតីតកាលនោះដែរទោះជាមានគំនាបគ្រប់រូបភាពពីជនផ្តាច់ការ
ហ៊ុនសែនបង្ក្រាបផ្នត់គំនិតជាតិនិយមរបស់កូនខ្មែរតាមគ្រប់វិធីជាពិសេសដែលរដ្ឋាភិបាលហ៊ុន
សែនបានគូរផែនទីថ្មីបង្រួមបរិវេណជុំវិញប្រាសាទព្រះវិហារតាមបង្គាប់សៀមហ៊ុនសែនបាន
ចុះហត្ថលេខាលើសន្ធិសញ្ញាបន្ថែមឆ្នាំ២០០៥ប្រគល់បូរណភាពទឹកដីខ្មែរទៅប្រទេសយួនហ៊ុន
សែនបានអនុញ្ញាតិលំហូរចូលរស់នៅប្រទេសខ្មែរនៃពួកនិគមជនយួនដោយគ្មានលក្ខណ្ឌហ៊ុន
សែនបានប្រគល់ទៅអោយយួនដាក់គុកលោកសង្ឃខ្មែរឈ្មោះទឹមសាខនក៏គំនិតជាតិនិយម
នៅតែមិនសាបរលាបពីផ្នត់គំនិតរបស់កូនខ្មែរគ្រាន់តែផ្នត់គំនិតជាតិនិយមនោះបង្ហាញចេញ
តាមពេលវេលាសមស្របក៏គ្មានន័យថាកូនខ្មែរញញើតនោះដែរបុគ្គលផ្តាច់ការបំរើយួនឈ្មោះ
សែនកូនខ្មែរពិតជាគ្មានអាវុធជាសំភារៈប៉ុន្តែអាវុធជាសំណេរអាវុធជាការរួមគ្នាបញ្ចេញមតិ
ក៏គ្រប់គ្រាន់តំរង់ចឹងដែរផ្លូវដើរអោយហ៊ុនសែន។ភស្តុតាងជាក់ស្តែងដែលប្រទេសខ្មែរមានត្រួយ
ប្រជាធិបតេយ្យសេរីបន្តិចបន្តួចដូចបច្ចុប្បន្នក៏ដោយសារការរួបរួមគ្នានិងការតស៊ូពលីជីវិតមិន
តិចទេរបស់កូនខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងនោះមានកូនខ្មែរនៅជំរំខ្មែរសៀមកូនខ្មែរ
ក្រោមការកាន់កាប់របស់យួនកូនខ្មែរនៅឯនាយសមុទ្រតាំងតែពីប្រទេសយួនកាន់កាប់ប្រទេស
ខ្មែរក្រោមរូបភាពថារំដោះរួចត្រួតត្រាតែម្តង(១៩៧៩-១៩៩០)រហូតដល់ប្រទេសខ្មែរត្រូវបានបោះ
ឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ដែលបានរៀបចំ/ចាត់ចែងដោយអ៊ុនតាក(UNTAC)តំណាងអង្គការ
សហប្រជាជាតិក្រោយឆ្នាំ១៩៩៣រហូតដល់បច្ចុប្បន្ន, ហ៊ុន សែនតែងតែរកគ្រប់មធ្យោបាយ
ក្នុងនោះមានរដ្ឋប្រហារច្រើនដងផង ដែលលេចធ្លោគឺរដ្ឋប្រហារថ្ងៃ - កក្កដា ១៩៩៧ទាញ
ប្រទេសខ្មែរចូលគន្លងកុំមុយនិស្តផ្តាច់ការបែបយួនជួនកាលស្តែងចេញជាសកម្មភាពទាញប្រ
ទេសខ្មែរ ចូល គន្លងយោធាផ្តាច់ការ បែបភូមាដូចដែលសែនបានចិញ្ចឹមគំនិតយូរមកហើយ
ប៉ុន្តែសែនមិនអាចធ្វើទៅរួចព្រោះតែកំលាំងមហាជនខ្មែរមិនអន់ជាពិសេសកំលាំងរិះគន់
ពីមហាជនខ្មែរគ្រប់ស្រទាប់ពីគ្រប់អង្គការក្រៅរដ្ឋាភិបាលពីគណបក្សប្រឆាំងដែលលេចធ្លោ
គឺពីគណបក្សសមរង្ស៊ីនិងពីសហគមអន្តរជាតិផងដែក្នុងនោះមានសហរដ្ឋអាមេរិកនិងសហគ
មអឺរ៉ុប។នោះសរសេរបញ្ជាក់ថានយោបាយផ្តាច់ការរបស់ហ៊ុនសែនត្រូវបានបរាជ័យនៅចំពោះ
មុខ កំលាំងព្យុះ នៃការរួមគ្នាតស៊ូបញ្ចេញមតិ តាមរយៈ អាវុធ ជាសំណេរ អាវុធជាការរួមគ្នា តស៊ូ
បញ្ចេញមតិ របស់កូនខ្មែរ។ ការរួមគ្នាតស៊ូបញ្ចេញមតិ ជាការរួមចំណែក ដ៏ធំធេង អភិវឌ្ឍ ប្រទេស
ជាតិ និង អភិវឌ្ឍត្រួយលទិ្ធប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេស ខ្មែរ ហើយ បាន និង កំពុង
ទាញចេញជាបណ្តើរៗ ហ៊ុន សែន ពីគន្លង ផ្តាច់ការ ពីគន្លងក្អេងក្អាង ជាមួយខ្មែរ ពីគន្លងបំផ្លាញ
ជាតិខ្មែរ ដោយ អោនលំទោន ស្តាប់បង្គាប់ប្រទេសជិតខាង ពីគន្លងមើលងាយខ្មែរ អោយតំលៃទៅ
បរទេស ពីគន្លងបង្ក្រាបគំនិតជាតិនិយម របស់កូនខ្មែរ និងច្រើនទៀត។រីឯលទ្ធផល, បាន ពីការរួម
គ្នាតស៊ូបញ្ចេញមតិ ពលី ជីវិត ដោយសាច់ស្រស់ ឈាមស្រស់ (ដើម្បីកូនខ្មែរជំនាន់ក្រោយ) កន្លង
មក របស់កូនខ្មែរ រួមផ្សំ ការជ្រោមជ្រែង ពីសហគម អន្តរជាតិ ក្នុងនោះមាន សហរដ្ឋអាមេរិក និង
សហគមអឺរ៉ុប, ក៏លេចឡើង ជា បណ្តើរៗ នោះគឺ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេស
ខ្មែរ ដុះពីពន្លកជាត្រួយ នឹងក្លាយជាមែក រួចនឹងក្លាយជាដើមឈើ បន្ទាប់ ពីមែករឹងប៉ឹង ត្រូវបានផ្សាំ
បណ្តុះ, បើការតស៊ូបញ្ចេញមតិ របស់កូន ខ្មែរ រួមផ្សំ ការជ្រោមជ្រែងពីសហរដ្ឋអាមេរិក និង សហ
គមអឺរ៉ុប នៅ តែ បន្ត គ្មានទីបញ្ចប់។កូនខ្មែរ នឹងកាន់ តែមានសេរីភាព បញ្ចេញមតិ, សង្គមខ្មែរ នឹង
ជឿនលឿន, ជាតិសាន៍ខ្មែរ នឹងត្រូវបានអន្តរជាតិ ស្គាល់ និង អោយតំលៃខ្ពស់ លើឆាកអន្តរជាតិ។
ចំណុចខ្សោយកន្លងមក របស់រដ្ឋាភិបាលខ្មែរ ក្នុងការដឹកនាំប្រទេស ហើយ ដែលកូនខ្មែរគ្រប់រូប
ត្រូវតែជំរុញអោយ កែលំអសំលឹងសំបកក្រៅ តាមតួលេខ ឃើញថាប្រទេសខ្មែរ មានកំណើន
សេដ្ឋកិច្ច បើប្រៀបនឹង សម័យ ដែលប្រទេស កុំមុយនិស្តយួនផ្តាច់ការ កាន់កាប់ ប្រទេសខ្មែរ
(
១៩៧៩-១៩៩០) ដែលមិនត្រឹមជា សម័យ សេដ្ឋកិច្ចងាប់ ប៉ុន្តែជាសម័យ ដែលកូនខ្មែររស់លំបាក
វេទនា និង ស្លាប់ មិនតិច ក្រោមការចោទថា ជាទ័ពសេរីកា ជាទ័ពប៉ុលពត ពីសំណាក់យួន និង
រដ្ឋាភិបាលខ្មែរ ដែលយួនបន្តុប។បើវិភាគ អោយ សមហេតុផល ចាប់ពីក្រោយឆ្នាំ ១៩៩៣ មក
បច្ចុប្បន្ន ឃើញថា កំ ណើន សេដ្ឋកិច្ចមធ្យម របស់ប្រទេសខ្មែរ ជាកំណើន សេដ្ឋកិច្ច ពើម ទៅ
តាមវាយោបក់ ក្នុងន័យ បំរើផលប្រយោជ ពពួកជនពុករលួយ មួយចំនួនតូច ដែលលេចធ្លោបំផុត
គឺខ្សែស្រលាយ ពួកលួចជាតិ រួម មានប្រពន្ធកូន ប្អូនជីដូនមួយ (ហ៊ុន ចូច) ក្មួយ (ហ៊ុន តូ) និង
ច្រើន ទៀត របស់ហ៊ុន សែន។ដែលថា កំណើន សេដ្ឋកិច្ចទៅតាមវាយោបក់ ព្រោះមិនមែនជាកំ
ណើនគ្រប់វិស័យព្រមគ្នា បានន័យថា ជាការ អភិ វឌ្ឍសេដ្ខកិច្ច ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយសី
កន្ទុយ, សំរុកខ្លាំងតែ លើការលក់ដីគ្មានទិសដៅ (អោយតែបានលុយដាក់ហោប៉ៅ មិនខ្វល់
ជាតិលង់ ជាតិលិច ឬអ្នកក្រភាគច្រើន វេទនា ទេ) មិនគិតថាដីរដ្ឋ ដីអ្នកក្រ លក់ដីរដ្ឋអោយ
បរទេស លក់ដីរដ្ឋអោយ យួនរាប់ សិប ម៉ឺនហិកតា។ វានឹង ជាវិបត្តិបូរណភាពទឹកដី ដែលកូន
ខ្មែរ ជំនាន់បន្តប ន្ទាប់ នឹងត្រូវរែក និងត្រូវដោះស្រាយ ជាពិសេស ជាមួយ ប្រទេស យួន។កំណើន
សេដ្ឋកិច្ច ចេញពីជំនួញដីរដ្ឋ បំពានដីអ្នកក្រ ដែល ផលបាន ទៅ ពពួកមានអំណាច មួយក្តាប់តូច
រីឯ ៖អំពើពុករលួយ (មិនថយ) កើនលើសដើម (ចំណាត់ថ្នាក់ ១៦៦ ខាងពុករលួយ តាមការវាយ
តំលៃ របស់អង្គការ តំលាភាព (Transparency)), វិបត្តិសង្គម មិនត្រូវបានដោះស្រាយ(យុវជន
បន្ថែម ៣០០០០០ នាក់/ឆ្នាំ អត់ការងារធ្វើ, គ្រប់ទំនិញឡើងថ្លៃ (ផុតពី កំរិតជីវភាពប្រជាពលរដ្ឋ),
ជីវភាពរាស្រ្តខ្មែរ កាន់តែដុនដាប (មន្ត្រីរាជការ, គ្រូបង្រៀន, បុគ្គលិកកម្មការ, អ្នកស្រែចំការ),
វិស័យពត៌មានវិទ្យា កាន់តែថយក្រោយ (បើប្រៀបជាមួយ ប្រទេសជិតខាង) ព្រោះត្រូវបានអភ
ិវឌ្ឍពើមៗ ព្រោះតែ ពួក មានអំណាច គិតតែពុករលួយ យកប្រាក់ដាក់ហោប៉ៅ ចង់ជាតិ លិចលង់
យ៉ាងមេចក៏មិនខ្វល់ អោយតែអញស្រណុក ប្រព័ន្ធតុលាការ គ្មានយុត្តិធម៌ (ច្បាប់ត្រូវបានអនុវត្ត
លើអ្នកក្រ លើអ្នកមានអំណាចតិចជាង) ច្រើនទៀតទាំងអស់ហ្នឹងហើយ ដែលថា សេដ្ឋកិច្ចខ្មែរ
ត្រូវបានអភិវឌ្ឍ តាមវា យោបក់ គ្មានទិសដៅជាតិ និងសង្គម ព្រោះវាមិននាំមក ការអភិវឌ្ឍ ព្រមគ្នា
លើគ្រប់វិស័យ ជាពិសេស អំពើពុករលួយ បានកើន លើស មុន, កំរិតជីវភាពប្រជាពលរដ្ឋ នៅតែ
ដុនដាបវេទនា, ចំនួន យុវជន អត់ការងារ កាន់តែកើន ពីមួយឆ្នាំ ទៅមួយឆ្នាំ, ប៉ុន្តែបែរជា ផ្តល់ឱ
កាស អោយពួកពុករលួយ សំរុកធ្វើមានធ្វើបាន តែតាមការលក់ដី ដោយមិនខ្វល់សំរុក អភិវឌ្ឍ
ព្រមគ្នា វិស័យផ្សេង ដើម្បីសង្គមខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់។ ប្រទេស អាចជឿនលឿន
ទៅ មុខពិតប្រាកដ អាស្រ័យ ចំណេះដឹង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់, ចុះ បើជីវភាព ភាគច្រើន
នៃប្រជាពលរដ្ឋ រកតែអង្ករដាក់ឆ្នាំ មិនបានផង បានអីមានប្រាក់ចិញ្ចឹមកូន អោយទៅរៀនសូត្រ នៅ
សាលា។ចំរូង ចំរាស់ខ្មែរ-សៀម កាន់តែបង្ហាញ កូនខ្មែរ ឃើញកាន់តែច្បាស់ ភាព ខ្សោយ សឹងតែ
គ្រប់វិស័យ របស់រដ្ឋាភិបាលខ្មែរ បច្ចុប្បន្ន និងកន្លង មក បើប្រៀបនឹងប្រទេសសៀម ហើយ ដែល
រដ្ឋាភិបាលហ៊ុន សែន ត្រូវតែពិនិត្យឡើងវិញ នោះគឺ៖
1.
លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅប្រទេសខ្មែរ នៅខ្សោយ (សិទ្ធិបញ្ចេញមតិ បានត្រូវគំរាម,
ប្រព័ន្ធពត៌មាន ទូទាំងប្រទេស ផ្សព្វផ្សាយពត៌មាន ក្រោមការត្រួត ពិនិត្យបែបផ្តាច់ការ លាយឡំ
បែបម៉ាហ្វីយ៉ា របស់រដ្ឋាភិបាល, ច្បាប់ត្រូវបានអនុវត្ត ចំពោះ តែអ្នកទន់ខ្សោយ, ប្រព័ន្ធតុលាការ
ជាមធ្យោ បាយបង្ក្រាប គ្រប់ សិទ្ធិ របស់ ប្រជាពលរដ្ឋ, …) ជាហេតុមិនអាច ធ្វើអោយ សង្គម ខ្មែរ
ជឿនលឿន ពិតប្រាកដ
2.
សេដ្ឋកិច្ចខ្មែរ ផុយស្រួយ គ្មានគ្រឹះរឹងមាំ (កំណើនសេដ្ឋកិច្ច តែសំបកក្រៅ ប៉ុន្តែ បញ្ហាសង្គម នៅ
ដដែល មានតែ ដំណោះ ស្រាយ អវិជ្ជមាន)
3.
នយោបាយការពារជាតិ ពេញដោយអំពើពុករលួយ និង អន់ ទាំងធនធានមនុស្ស អន់ទាំងសំភារៈ
សឹក ថ្វីបើរដ្ឋាភិបាលខ្មែរ បានចំណាយ ៤០% នៃថវិកាចំណាយ សរុបប្រចាំឆ្នាំ របស់ជាតិ លើវិ
ស័យយោធា (អន់មិនទំនើប ត្រង់ទ័ពខ្មែរ គ្មានត្រូវ បាន បណ្តុះ បណ្តាលត្រឹមត្រូវ ពីកូនទាហាន
រហូតដល់ ពួកឧត្តម សេនីយ ដែលពាក់ ផ្កាយគ្មានសាលា, គ្មានសំភារៈសឹកទំនើប, ជីវភាពវេទនា
ខ្វះស្បៀង ខ្វះថ្នាំសង្កូវ, …; ពុករលួយ ត្រង់ សូក លុយ ពាក់ផ្កាយ គ្មានយល់អំពីជំនាញធ្វើសឹក
បែរជា យល់ច្បា ស់ អំពីជំនាញខាងបង្ក្រាប បំពានយកដីធ្លី ពីរាស្រ្តទន់ខ្សោយ ដើម្បីជា សម្បត្តិ
ផ្ទាល់ខ្លួន
4.
អំពើពុករលួយ (ហេតុដើម បង្អាក់ការអភិវឌ្ឍពិតប្រាកដ នៃសង្គម)
5.
ចំណេះដឹង របស់កូនខ្មែរ ផ្នែកអន្តរជាតិ នៅទាប (នយោបាយ អន្តរជាតិ របស់ខ្មែរ ចាញ់ប្រៀប
សៀម ហៅលែងឮ ព្រោះ តែ រដ្ឋាភិបាលខ្មែរ មិនទទួលយកមតិកែលំអ ពីមហាជនខ្មែរ, …)
6.
ចំណេះបច្ចេកទេសវិទ្យាសាស្ត្រ របស់ខ្មែរ នៅអន់ណាស់ (រដ្ឋាភិបាលខ្មែរ មិនបាន ផ្ចុងផ្តោតខ្លាំង
លើប ច្ចេកវិទ្យាពត៌ មាន។ ពត៌មានអំពីចំរូងចំរាស់ខ្មែរ-សៀម ជា ភាសាសៀម ជាភាសាអង់គ្លេស
ត្រូវបានបំផ្លោង លើអិនរើណែត ដោយជន ជាតិ សៀម សំបូរលើសខ្ទង់ សាមសិបដង ជាង ពត៌
មាន អំពី ចំរូងចំរាស់ខ្មែរ-សៀម ជាភាសាខ្មែរ ជាភាសាអង់គ្លេស បំផ្លោង លើអិនរើណែត ដោយ
ជនជាតិខ្មែរ ពេល ចំរូងចំរាស់ខ្មែរ-សៀម តានតឹងដល់កំរិតកំពូល)
7.
ចំណេះដឹង និង កំរិតជីវភាព ប្រជាពលរដ្ឋខ្មែរ នៅទាបពេក បើប្រៀប នឹង ចំណេះដឹង និងកំរិត
ជីវភាព ប្រជាពលរដ្ឋសៀម
8.
មួយភាគធំ នៃស្បៀងអាហារ ឧបភោគបរិភោគ (ទាំងអគ្គីសនី ផងដែរ) របស់ខ្មែរ បានត្រូវពឹង
ផ្អែក លើការផ្គត់ផ្គង់ ពីប្រទេស សៀម និង ប្រទេសយួន ដែលជាពួកប្រទេសជិតខាងប្រទេសខ្មែរ
9.
ហេដ្ឋារចនាសម្ពន្ធខ្មែរ (អគ្គីសនី, ផ្លូវថ្នល់, ទឹកស្អាត, គ្រឿង ឧបភោកបរិភោគ, កំរិតជីវភាព)
មិនទាន់គ្រប់គ្រាន់ នៅតាម ទីជនបទ ដាច់ស្រយាល អំពើពុករលួយ វិស័យអបរំ នយោបាយ
អន្តរជាតិ វិស័យការពារជាតិ (កងទ័ព)សុខមាលភាពគ្រួសារការដែលធ្វើឲ្យខ្មែរធ្លាក់ចុះ ព្រោះតែ
ខ្មែរមួយចំនួន បានក្បត់ ជាតិ ដណ្តើម អំណាច ស្រីស្រា ធ្វើឲ្យ បាត់បង់ទឹកដី។





Related Posts by Categories



Widget by Hoctro | Jack Book

0 comments:

Post a Comment

 

©2009 daily news | by TNB