គោលដៅដែលរដ្ឋាភិបាលហ៊ុន សែន និងគណបក្សប្រជាជន ដើម្បីរកសំលេងឆ្នោត មុន ពេលបោះឆ្នោត ថ្ងៃ ២៧ កក្កដា ២០០៨, គឺប្រើប្រាស់វិធីសាស្រ្តអោយកូនខ្មែរ ផ្ចុងផ្តោតតែ បញ្ហាប្រាសាទព្រះវិហារ កុំអោយកូនខ្មែរនឹកដល់ដំណោះស្រាយវិបត្តិសង្គម នៅចំពោះមុខ ដែលជាអសមត្ថភាព និងជាអំពើក្បត់ជាតិរបស់ហ៊ុន សែន ក្នុងនោះមាន៖
1.តុលាការអយុត្តិធម៌
2.អំពើពុករលួយ
3.ទំនិញឡើងថ្លៃ
4.យុវជនអត់ការងារធ្វើ
5.ទំនាស់ដីធ្លី
6.លំហូរយួនអន្តោប្រវេស នៅប្រទេសខ្មែរ
7.ព្រំំប្រទល់ដីគោកខ្មែរ-យួន, ព្រំំប្រទល់ដីគោកខ្មែរ-សៀម, ព្រំំប្រទល់ដែនសមុទ្រខ្មែរ-យួន និង ខ្មែរ-សៀម. …
ផែនទីថ្មីបង្រួមបរិវេណប្រាសាទព្រះវិហារ ដែលហ៊ុន សែនបានបញ្ជាអោយគូរ តាមបង្គាប់ របស់សៀម បានធ្វើអោយប្រទេសខ្មែរ បានបាត់បង់ផ្ទៃដី ៤,៦ គម² ព័ទ្ធជុំវិញប្រាសាទព្រះ វិហារ ទាំងភ្នែកស្រស់ ព្រោះសាលក្រមតុលាការអន្តរជាតិ ឆ្នាំ ១៩៦២ បានសំរេចទទួល ស្គាល់ ប្រាសាទព្រះវិហារ ព្រមទាំងផ្ទៃដី ៤,៦គម² ព័ទ្ធជុំវិញប្រាសាទព្រះវិហារ រួចទៅ ហើយ។
កូនខ្មែរគ្រប់គ្នាក៏ធ្លាប់បាន ឃើញផ្ទាល់នឹងភ្នែក ឮផ្ទាល់ត្រចៀក ទង្វើនិងសំដីរបស់ហ៊ុន សែន គ្រប់ពេល ដែលជាពាក្យសំដីប្រជាភិថុតផង ជាការគំរាមសំលាប់ផង។ សឹងតែគ្រប់ទង្វើទាំងនោះ របស់ហ៊ុន សែនបំរើ ៖
1.អំពើឧក្រឹដ្ឋកម្ម ប្រឆាំងមនុស្សជាតិ នៅកម្ពុជា ដូចជាការធ្វើឃាដ លើអ្នកប្រជាធិបតេយ្យកន្លងមក និង អ្នកកាសែត ដែលថ្មីៗនេះ មានករណីឃឹម សំបូរ ជាដើម
2.អំពើពុករលួយ ជាប្រយោជពួកគណបក្សប្រជាជន និពួកខ្សែស្រលាយអ្នកលួចជាតិ
3.អំពើក្បត់ជាតិ កាត់ដីប្រទេសខ្មែរ អោយទៅប្រទេសយួន, យួនអន្តោប្រវេសខុសច្បាប់, ដីសម្បទាន ៩៩ ឆ្នាំ អោយក្រុមហ៊ុនយួន
ពេលនេះដើម្បីរកសំលេងឆ្នោត, ហ៊ុន សែនធ្វើក្តុងក្តាំងប្រកាសម៉ាៗយកតែស៊ង មុនពេលបោះឆ្នោត អោយអន្តរជាតិ ជួយដោះស្រាយ ប៉ុន្តែគ្រាន់តែជាល្បិចនយោបាយបោកប្រាស់ យកសំលេងឆ្នោត ប៉ុណ្ណោះ។ សា ម៉ាក, នាយករដ្ឋមន្ត្រីសៀម បាននិយាយថា “ការដែលហ៊ុន សែនធ្វើអោយតានតឹងឡើង បញ្ហាប្រាសាទព្រះវិហារ គឺដើម្បីបោកប្រាស់រាស្ត្រខ្មែរ ដើម្បីយកសំលេងឆ្នោត មុនពេលបោះឆ្នោត”។
អ្នកវិភាគជាតិ និងអន្តរជាតិ បានឃើញជាស្រេច ថាហ៊ុន សែននឹងមិនត្រូវការអន្តរជាតិទេ ព្រោះបើអង្គការសហប្រជាជាតិដោះស្រាយ ប្រទេសខ្មែរ, កូនខ្មែរនឹងបានប្រយោជពិត ប្រាកដ ប៉ុន្តែហ៊ុន សែននឹងមិនបានចំណេញប្រយោជអ្វី ពីដំណោះស្រាយនោះ, វាខុសនឹង បំណងប្រាថ្នា របស់ហ៊ុន សែន។ បើហ៊ុន សែនជាប់ឆ្នោត ហ៊ុន សែនប្រាកដជានឹងដក ចេញ ការហៅអន្តរជាតិ ជួយដោះស្រាយ ព្រោះហ៊ុន សែនត្រូវការដោះស្រាយតែរវាង ខ្មែរ-សៀម ដើម្បីចំណេញប្រយោជដល់ហ៊ុន សែន និងពួកខ្សែស្រឡាយអ្នកលួចជាតិ។
កូនខ្មែរបានឃើញច្បាស់ និងឆ្អែតហើយ ព្រោះថាមិនមែនជាលើទី ១ ទេ ប៉ុន្តែជាលើកទីរាប់ភ្លេច ដែលហ៊ុន សែនបានបោកប្រាស់មហាជនខ្មែរនោះ ម៉្លោះហើយ ថ្ងៃ ២៧ កក្កដា ២០០៨ ជាថ្ងៃបោះឆ្នោតរើសតំណាងរាស្រ្ត ទូទាំងប្រទេសខ្មែរ, កូនខ្មែរត្រូវតែនាំគ្នាបោះឆ្នោត អោយគណបក្សសម រង្ស៊ី ព្រោះ មានតែគណបក្សសម រង្ស៊ីមួយគត់ ដែលអាចដឹកនាំប្រទេសបាន ហើយដែលហ៊ុន សែន និងគណបក្សប្រជាជន បារម្ភខ្វាយខ្វល់ជានិច្ច កំលាំងប្រជែង របស់គណបក្សសម រង្ស៊ី។
ខ្មែរ ភ្ញាក់ឡើង ប្រយ័ត្ន កលល្បិច យួន ភ្ញាក់ឡើង
0 comments:
Post a Comment